ព័ត៌មានអន្តរជាតិ

រុស្ស៊ីបាញ់តេស្តមីស៊ីល លឿនជាងសម្លេងថ្មី Tsirkon ជាច្រើនគ្រាប់ ពីនាវាចម្បាំងនិងនាវាមុជទឹក

បរទេស៖ ប្រទេសរុស្ស៊ី បានធ្វើការបាញ់តេស្តសាកល្បង នាវាលឿនជាងសម្លេងថ្មី Tsirkon (Zircon) ចំនួនប្រមាណ១០គ្រឿង ពីនាវាចម្បាំងមួយគ្រឿង និងច្រើនជាងពីរគ្រាប់ពីនាវាមុជទឹកមួយគ្រឿង នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Interfax នៅថ្ងៃសុក្រនេះ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALARABIYA News នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានកោតសរសេរអាវុធនោះ ថាជាផ្នែកនៃប្រព័ន្ធអាវុធជំនាន់ថ្មី ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបាន។

អ្នកជំនាញលោកខាងលិចមួយចំនួន បានចោទជាសំនួរថា តើអាវុធជំនាន់ថ្មីរបស់រុស្ស៊ីនេះ មានភាពទំនើបប៉ុណ្ណា ទន្ទឹងនឹងទទួលស្គាល់ថា ភាពខ្លាំងនានារបស់វា រួមមានល្បឿន ភាពបត់បែន និងរយៈកម្ពស់របស់មីស៊ីល លឿនជាងសម្លេង ធ្វើឲ្យវាពិបាកក្នុងការតាមដាន ចាប់សញ្ញានិងរារាំង។

គួរបញ្ជាក់ថា លោក ពូទីន បានហៅការតេស្តមីស៊ីលមួយ ដែលធ្វើឡើងកាលពីសប្ដាហ៍មុន ថាជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងជីវិតរុស្ស៊ី និងបន្ថែមថា នេះគឺជាការបោះជំហានបន្តមួយ ក្នុងការបង្កើនសមត្ថភាព ការពារជាតិរបស់ ប្រទេសរុស្ស៊ី៕

ប្រែសម្រួល៖ប៉ាង កុង

To Top