Covid-19

ត្រឹម ២៤ម៉ោង បារាំងមានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជិត ៣០ម៉ឺករណី

ប៉ារីស៖ ប្រទេសបារាំង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧១,៦៨៦ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតនៅក្នុងប្រទេស។

យោងតាមទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារសុខភាព សាធារណៈបារាំង អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២០,១៨៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦៦៥ នាក់ក្នុងចំនោមពួកគេ កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

ថ្លែងនៅរសៀលថ្ងៃអង្គារ ទៅកាន់សភាជាតិបារាំង រដ្ឋមន្ត្រីសុខាភិបាលលោក Olivier Veran បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចាក់វ៉ាក់សាំង ដោយលើកឡើងថា ការចាក់វ៉ាក់សាំងអាចជួយមនុស្ស មិនឲ្យមានរោគសញ្ញាធ្ងន់ធ្ងរបាន។

ការពិភាក្សាលើច្បាប់អនុម័តវ៉ាក់សាំង ត្រូវបានផ្អាកនៅក្នុងសភា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ កាលពីថ្ងៃចន្ទ ក្រោយពីសមាជិកសភាភាគច្រើន នៅក្នុងសភាជាន់ទាបបានបោះឆ្នោត ឱ្យផ្អាកសម័យប្រជុំពេញមួយយប់។

ច្បាប់ឆ្លងផុតវ៉ាក់សាំងនឹងធ្វើឱ្យវាចាំបាច់ សម្រាប់មនុស្សដើម្បីបង្ហាញភស្តុតាង នៃការចាក់វ៉ាក់សាំងដើម្បីទៅភោជនីយដ្ឋាន ឬរោងកុន ឬកន្លែងសាធារណៈផ្សេងទៀត ហើយដកជម្រើសនៃការបង្ហាញ ការធ្វើតេស្តអវិជ្ជមាននាពេលថ្មីៗនេះ ៕

ដោយ ឈូក បូរ៉ា

To Top