ព័ត៌មានអន្តរជាតិ

បាតុករ និងប៉ូលិសស្លាប់ជាច្រើននាក់ ស្របពេលមានភាពចលាចល កើនឡើងក្នុងប្រទេសកាហ្សាក់ស្ថាន

បរទេស៖ ក្រុមអ្នកតវ៉ានិងមន្ត្រីអនុវត្តច្បាប់ ជាច្រើននាក់ តាមសេចក្តីរាយការណ៍ បានស្លាប់បាត់បង់ជីវិត នៅក្នុងអំឡុងមានអំពើហិង្សា ផ្ទុះឡើងក្នុងប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមអ្នកតវ៉ាបានសម្រុកចូល ទៅក្នុងអគាររដ្ឋាភិបាល និងដុតអគារមួយចំំនួន។

ការប៉ះទង្គិចគ្នាបាន បន្តកើតមានទាំងយប់ ក្រោយមានភាពចលាចល ស៊ីវិលជាច្រើនថ្ងៃ ដែលបានចាប់ផ្តើមក្នុងទ្រង់ទ្រាយ ជាបាតុកម្មប្រឆាំងនឹងថ្លៃសាំងឡើងថ្លៃ ប៉ុន្តែបានបង្ហាញឲ្យឃើញនូវ ការមិនពេញចិត្តកាន់តែខ្លាំងឡើង នៅក្នុងចំណោមប្រជាពលរដ្ឋចំនួន ១៩លាននាក់របស់ប្រទេសនេះ។

ក្រោយសាលាក្រុងក្នុងរដ្ឋធានី Almaty ត្រូវបានគេដុតនិងអាកាស យានដ្ឋានកាហ្សាក់ស្ថាន ដំំណើរការលើសលុបកាលពីថ្ងៃពុធនោះ ប៉ូលិសបានបើកការបាញ់ប្រហារ ទៅលើក្រុមអ្នកតវ៉ា ហើយបណ្ដាញអ៊ីនធឺណេត ត្រូវបានកាត់ផ្តាច់នៅទូទាំងប្រទេស ស្របពេលមានសំណើច្រើនឡើង ឲ្យដករដ្ឋាភិបាលផ្តាច់ការ។

ផ្ទាំងពាណិជ្ជកម្ម

សម្ពន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ី បានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅប្រទេសកាហ្សាក់ស្ថានទាំងយប់ ដើម្បីជួយរក្សាស្ថិរភាព ស្របពេលមានភាពចលាចល ដែលបានចាប់ផ្តើមកាលពីប៉ុន្មានថ្ងៃមុន ព្រមទាំងមានការតវ៉ាប្រឆាំង ចំពោះកើនឡើងនៃតម្លៃប្រេងសាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top