ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១៦នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ នៅក្នុងថ្ងៃដ៏អាក្រក់បំផុត នៃជំងឺរាតត្បាតរបស់ខ្លួន បើទោះបីជាប្រទេសនេះ បានបន្ធូរបន្ថយច្បាប់ ដើម្បីអនុញ្ញាតឱ្យកម្មករសំខាន់ៗមួយចំនួន ដែលនៅឯកោអាចត្រឡប់ ទៅធ្វើការវិញបាន ប្រសិនបើពួកគេមិនមាន រោគសញ្ញាជំងឺអ្វីទេនោះ ។
ករណីថ្មីប្រហែល ៣០.០០០នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសអូស្ត្រាលី ដោយបង្ខំឱ្យមនុស្សទាំងនោះ ចូលរួមច្រើនជាង ២០០.០០០នាក់ផ្សេងទៀត ឲ្យស្ថិតនៅក្នុងភាពដាច់ដោយឡែកពីគេ ។
មិនមានស្ថិតិណាមួយត្រូវបាន រក្សាទុកដើម្បីកំណត់ចំនួនកម្មករសំខាន់ៗ ក្នុងវិស័យម្ហូបអាហារ និងផលិតកម្មនោះទេ។ ប៉ុន្តែនិយោជកខ្លះនិយាយថា រហូតដល់ពាក់កណ្តាលនៃ កម្មកររបស់ពួកគេត្រូវបានបណ្តេញចេញ បន្ទាប់ពីមានទាក់ទងនឹងករណីវិជ្ជមាន ។
អ្នកដើរទិញឥវ៉ាន់បានរាយការណ៍ ពីធ្នើរទទេនៅក្នុងផ្សារទំនើបជាច្រើន ដោយសារតែផលប៉ះពាល់ នៃការផ្ទុះឡើងវីរុស Omicron លើការកែច្នៃម្ហូបអាហារ និងខ្សែសង្វាក់ផ្គត់ផ្គង់ ។
“កម្មករសំខាន់ៗនៅក្នុង វិស័យដឹកជញ្ជូនអាហារ និងផលិតកម្មត្រូវបានដកចេញ ខណៈដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងត្រូវបានអនុញ្ញាត ឱ្យចាកចេញពីភាពនៅដាច់ ដោយឡែកដោយខ្លួនឯង ដើម្បីចូលរួមការងារ ប្រសិនបើពួកគេមិនមាន រោគសញ្ញាជំងឺកូវីដ-១៩ទេនោះ ដើម្បីធានាថា រដ្ឋបានបន្តទទួលបានទំនិញសំខាន់ៗ” ។ មន្ត្រី សុខាភិបាលបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា