បរទេស៖ មន្រ្តីនៅក្រសួងប៉ូលីស Los Angeles (LAPD) បានជួយសង្គ្រោះ អ្នកបើកយន្តហោះម្នាក់ ពីយន្តហោះរបស់គាត់ ដែលបានធ្លាក់ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលរថភ្លើង បានបុកយន្តហោះនោះ ជាមួយនឹងវីដេអូដ៏គួរឱ្យតក់ស្លុត បានរីករាលដាលនៅលើអ៊ីនធឺណិត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងវីដេអូកាមេរ៉ា ដែលភ្ជាប់នៅលើខ្លួនរបស់ប៉ូលីស គឺ ប៉ូលីសអាចត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែង ដើម្បីទាញអ្នកបើកបរយន្តហោះដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ចេញពីយន្តហោះ ដែលបានធ្លាក់នៅលើខ្សែ រថភ្លើងនៅផ្លូវ San Fernando និងផ្លូវ Osborne ។ ប៉ុន្មានវិនាទីបន្ទាប់ពីពួកគេបានទាញ អ្នកបើកយន្តហោះ ដែលរបួសធ្ងន់ធ្ងរ ចេញពីយន្តហោះហើយនោះ រថភ្លើងអាចត្រូវបានគេមើលឃើញថា បានបុកដូចជា ហែកយន្តហោះដាច់ពីគ្នា ។
នៅក្នុងវីដេអូផ្សេងទៀត គឺ បំណែកយន្តហោះដ៏ធំមួយ បានខ្ទាតទៅជិតមនុស្ស ដែលនៅក្បែរនោះ ។ ក្រសួងប៉ូលីស Los Angeles (LAPD) បានសរសើរមន្ត្រីរបស់ខ្លួន ដែលបានបង្ហាញវីរភាព និងសកម្មភាពរហ័ស ហើយឧបទ្ទវហេតុជួយ សង្គ្រោះនេះ បានរីករាលដាលនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមផងដែរ ៕ប្រែសម្រួលៈ ណៃ តុលា