ព័ត៌មានអន្តរជាតិ

ការនាំចេញ របស់កូរ៉េខាងត្បូង កើនឡើងជាង ២៤ភាគរយ រយៈពេល ១០ថ្ងៃដំបូងដើមខែមករា

សេអ៊ូល ៖ ទិន្នន័យការិយាល័យគយបានបង្ហាញនៅថ្ងៃអង្គារនេះ ឲ្យដឹងថា ការនាំចេញ របស់កូរ៉េខាងត្បូង បានកើនឡើងពីរខ្ទង់ សម្រាប់រយៈពេល ១០ថ្ងៃដំបូង នៃខែមករា ដោយសារតែការបន្តការងើបឡើងវិញ នៃតម្រូវការសកលពីជំងឺ រាតត្បាតកូវីដ-១៩ ។

ការនាំចេញ ដែលមានប្រហែលពាក់កណ្តាល នៃសេដ្ឋកិច្ចជំរុញការនាំចេញ មានចំនួន ១៣,៩ពាន់លានដុល្លារអាមេរិក ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែមករា កើនឡើង ២៤,៤ភាគរយធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុន នេះបើយោងតាមសេវាគយកូរ៉េ ។

ការនាំចេញផលិតផល Semiconductor កើនឡើង ២៣,៣ភាគរយ ហើយការនាំចេញផលិតផល ប្រេងបានកើនឡើងច្រើន ជាងទ្វេដងក្នុងរយៈពេល ១០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការនាំចេញសម្រាប់រថយន្ត និងគ្រឿងម៉ាស៊ីន មានភាពជាក់ លាក់ទទួលបានច្រើនជាង ២០ ភាគរយ ប៉ុន្តែការនាំចេញឧបករណ៍ ទូរគមនាគមន៍ដូចជាស្មាតហ្វូន បានធ្លាក់ចុះ ៥១ភាគរយ ។

ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់កូរ៉េខាងត្បូង បានកើនឡើង ២២,៦ភាគរយ សម្រាប់រយៈពេល ១០ ថ្ងៃដំបូងនៃខែនេះ ជាមួយនឹងការនាំចេញទៅកាន់សហរដ្ឋអាមេរិក និង វៀតណាមកើនឡើង ៣៥,១ ភាគរយ និង ១៧,៣ ភាគរយនៃប្រទេសនីមួយៗ។

ការនាំចូលបានកើនឡើង ៥៧,១ភាគរយ ក្នុងឆ្នាំនេះដល់ ១៨,៩ពាន់លានដុល្លារក្នុងរយៈពេល ១០ថ្ងៃដំបូង ដើមខែមករានេះ ដែលបញ្ជូនឱនភាពពាណិជ្ជកម្ម កើនឡើងដល់ ៥ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា ជាមួយគ្នានេះដែរ ការនាំចូលសម្រាប់វត្ថុធាតុដើម រួមទាំងប្រេងឆៅ និងឧស្ម័នធម្មជាតិ បានកើនឡើងក្នុងរយៈពេលដែលបានលើកឡើង ប៉ុន្តែការនាំចូលឧបករណ៍ចល័ត បានធ្លាក់ចុះវិញក្នុងតួលេខពីរដង៕

ដោយ ឈូក បូរ៉ា

To Top