ព័ត៌មានអន្តរជាតិ

លោក Erdogan អះអាងថាប្លុកអ៊ឺរ៉ុបតែងតែបដិសេធកិច្ចខិតខំរបស់តួកគីដើម្បីទំនាក់ទំនងទ្វេភាគី

បរទេស៖ប្រធានាធិបតី នៃប្រទេសតួកគីលោក Tayyip Erdogan កាលពីថ្ងៃព្រហស្បតី៍ម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយដែលមានអត្ថន័យថា ប្លុកអ៊ឺរ៉ុបមិនបានផ្តល់នូវការគាំទ្រ ដ៏មានការប្តេជ្ញាចិត្តឡើយ ចំពោះបញ្ហាអន្តោប្រវេស និងការខិតខំប្រឹងប្រែង
របស់តួកគីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី។

មកដល់ពេលនេះទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងប្លុកអ៊ឺរ៉ុបមានភាពក្តៅគគុកគិតចាប់តាំងតែពីឆ្នាំ២០១៩មកម្ល៉េះដោយសារតែជម្លោះរវាងតួកគីនិងក្រិកដែលជាសមាជិកមួយរបស់អ៊ឺរ៉ុបផងដែរពាក់ព័ន្ធទៅនឹងបញ្ហាដែនសមុទ្រនិងសិទ្ធក្នុងការគ្រប់គ្រងទៅលើធនធាន
ក្រោមសមុទ្រនៅសមុទ្រមេឌីទេរ៉ាណេភាគខាងកើត។

ថ្លែងទៅកាន់ក្រុមទូតរបស់អ៊ឺរ៉ុប ដែលកំពុងបំពេញទស្សនកិច្ច និង ចូលរួមកិច្ចប្រជុំនាទី ក្រុងអង់ ការ៉ាលោក Erdogan បាននិយាយទៀតដែរថាតួកគីតែងតែចង់បាននូវទំនាក់ទំនងដ៏ជិតស្និទ្ធ ជាមួយនឹងអ៊ឺរ៉ុប 4:19 PM 1/14/2022 ឲ្យកាន់តែរឹងម៉ាំ ជាងនេះប៉ុន្តែកន្លងមកនៅតែត្រូវ បានរារាំងដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top