វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា យោងតាមទិន្នន័យចុងក្រោយ របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឱ្យដឹងថា ករណីកូវីដ-១៩ នៅតាមមណ្ឌលថែទាំ នៅសហរដ្ឋអាមេរិក កំពុងកើនឡើងដល់ កម្រិតកំពូលមួយទៀត ស្របពេលមានការកើនឡើង វីរុសបំប្លែងខ្លួនថ្មី Omicron នៅទូទាំងប្រទេស ។
មណ្ឌលថែទាំជំងឺបានរាយការណ៍ ពីកំណត់ត្រានៃករណីកូវីដ-១៩ ជាង៣២.០០០នាក់ ក្នុងចំណោមអ្នកស្រុកក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី៩ ខែមករា ដែលជាការកើនឡើងស្ទើរតែ ៧ដងធៀបនឹងខែមុន នេះបើយោងតាមទិន្នន័យរបស់ CDC ។
ការកើនឡើងប្រចាំសប្តាហ៍ថ្មី នៃករណីកូវីដ-១៩ នៅមណ្ឌលថែទាំ គឺជាចំនួនខ្ពស់បំផុតចាប់តាំងពី សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី20 ខែធ្នូ ឆ្នាំ២០២០ ខណៈដែលករណីជាង ៣២.០០០ត្រូវបានរាយការណ៍ ។
ការស្លាប់ដែលទាក់ទងនឹងជំងឺកូវីដ-១៩សរុបចំនួន៦៤៥នាក់ ក្នុងចំណោមអ្នករស់នៅក្នុងមណ្ឌលថែទាំ ត្រូវបានរាយការណ៍ក្នុងសប្តាហ៍ដូចគ្នា កើនឡើងជាង ៣០ភាគរយពីសប្តាហ៍មុន ។ អ្នកជំនាញផ្នែកសុខភាព មានការព្រួយបារម្ភថា ការស្លាប់អាចបន្តកើនឡើង ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងរីករាលដាលយ៉ាង ឆាប់រហ័សនៅទូទាំងប្រទេស ។
មន្ត្រីមណ្ឌលថែទាំកុមារ កំពុងឆ្លើយតបទៅនឹងការកើនឡើង ដោយកំណត់អ្នកទស្សនា រៀបចំការនៅឃ្លាតឆ្ងាយពីសង្គមឡើងវិញ និងជំរុញដល់អ្នកស្រុក និងបុគ្គលិកបន្ថែមទៀត ឱ្យទទួលថ្នាំបង្ការ និងដូសជំរុញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា