ព័ត៌មានអន្តរជាតិ

ទាហាន កងទ័ពជើងទឹក អង់គ្លេស ដែលបន្តបដិសេធ ចាក់វ៉ាក់សាំង Covid-19 ទទួលសំបុត្រពីថ្នាក់លើ អាចនឹងត្រូវបណ្តេញចេញ

បរទេស៖ និយោជិតនៃកងទ័ពជើងទឹក ចក្រភពអង់គ្លេស ដែលបន្តបដិសេធចាក់វ៉ាក់សាំង Covid-19 ត្រូវបានគេរាយការណ៍ថា បានទទួលសំបុត្រពីថ្នាក់លើ របស់ពួកគេដែលបង្ហាញថា ពួកគេអាចនឹងត្រូវទទួលរង “ការបណ្តេញចេញពីរដ្ឋបាល” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នាវិកខ្លះដែលមិនបានចាក់វ៉ាក់សាំង បានប្រាប់សារព័ត៌មាន Daily Mail ថា ពួកគេបានទទួលសំបុត្រ ពីចៅហ្វាយនាយ កងទ័ពជើងទឹក ព្រមានពួកគេថា ការសម្រេចចិត្តរបស់ពួកគេអាចធ្វើឱ្យ ពួកគេបាត់បង់អាជីព របស់ពួកគេ។

សំបុត្រដែលត្រូវបាន ដកស្រង់ដោយ Daily Mail អានថា “កំណត់ត្រាបង្ហាញថា អ្នកមិនទាន់បានទទួលវគ្គពេញលេញនៃការចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 នោះទេ។
ការចាក់ថ្នាំបង្ការ ពេញលេញគឺជាគន្លឹះ ក្នុងការផ្តល់នូវប្រសិទ្ធភាព ប្រតិបត្តិការ រក្សាសុខភាពល្អនៃកម្លាំងទាំងមូល និងបម្រើដើម្បីធានាពួកគេ មិត្តរួមនាវា និងក្រុមគ្រួសាររបស់ពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top