ព័ត៌មានអន្តរជាតិ

កម្មវិធីរាត្រីសមោលស អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ 2022 ហាត់សមរួម ជាលើកទី២

ថ្ងៃទី ២៣ ខែមករា កម្មវិធីរាត្រីសមោលសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ ២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានធ្វើការហាត់សមរួម ជាលើកទី២ ។ ការសំដែង ដ៏អស្ចារ្យ របស់សិល្បករវ័យចំណាស់ វ័យកណ្តាល និងវ័យក្មេង បានទទួលសម្លេងទះដៃ យ៉ាងកក់ក្តៅពីសំណាក់ ទស្សនិកជន ។

រាត្រីសមោលសអបអរ សាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំនេះ មានតារាសម្តែងល្បីៗ ជាច្រើននិង មានកម្មវីធីដ៏ល្អអច្ចារ្យ ។ ការសម្តែង របស់ព្រឹទ្ធសិល្បករ ដូចជាលោកស្រី Tao Yuling លោក Li Xuejian និង លោកស្រី Li Guyi ជាដើម ធ្វើឱ្យទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ ។ សិល្បករល្បីៗដូចជាលោក Yan Weiwen លោកChen Baoguo លោក Zhang Guoli និងលោក Liu Huan ជាដើមបានបង្ហាញខ្លួននៅលើឆាកសម្តែង ដែលបានបន្ថែមភាព ស៊ីជម្រៅ និងភាពកក់ក្ដៅជូនរាត្រីសមោលស ។ ចំណែកតារាសម្តែងជំនាន់ថ្មី បានបង្ហាញយ៉ាងពេញលេញ នូវភាពស្វាហាប់ និងភាព ក្លៀវក្លា ចិន យុវភាពរបស់យុវជន ក្នុងយុគសម័យថ្មី ។

រាត្រីសមោសវប្បធម៌ថ្ងៃ ដាច់ឆ្នាំឆ្លូវ ដែលប្រកប ដោយខ្លឹមសារដ៏សំបូរបែបនិងភាពល្អ អស្ចារ្យជិតចូលមកដល់ ។ សូមណាត់ជួបគ្នា ក្នុងរាត្រីសមោលស អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ ២០២២ !

To Top