ព័ត៌មានអន្តរជាតិ

ចិន បញ្ចូនយន្ដហោះចម្បាំង ៣៩គ្រឿង ចូលក្នុងតំបន់កំណត់ ដែនអាកាសតៃវ៉ាន់

តៃប៉ិ ៖ រដ្ឋាភិបាលកោះតៃវ៉ាន់ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះចំនួន ៣៩គ្រឿង ដែលភាគច្រើន ជាយន្តហោះចម្បាំង ចូលទៅក្នុងតំបន់ការពារដែន អាកាសរបស់តៃវ៉ាន់ កាលពីថ្ងៃអាទិត្យ នៅក្នុងការលុកលុយប្រចាំថ្ងៃ ដ៏ធំបំផុតចាប់តាំង ពីខែតុលា។

តៃវ៉ាន់ រស់នៅក្រោមការគំរាមកំហែង ឥតឈប់ឈរ នៃការឈ្លានពានដោយចិន ដែលមើលឃើញ កោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងជាផ្នែក នៃទឹកដីរបស់ខ្លួននៅទីបំផុត នឹងត្រូវបានទាមទារមកវិញ ដោយកម្លាំងប្រសិនបើចាំបាច់ ។

ត្រីមាសចុងក្រោយនៃឆ្នាំ២០២១ បានឃើញការកើនឡើង ដ៏ធំនៃការលុកលុយពីប្រទេសចិន ចូលទៅក្នុងតំបន់កំណត់ អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់ ដោយថ្ងៃ ដ៏ធំបំផុត នឹងមកដល់នៅថ្ងៃទី០៤ ខែតុលា នៅពេលដែលយន្តហោះចម្បាំងរបស់ចិនចំនួន ៥៦គ្រឿងបានចូលទៅក្នុង តំបន់នោះ។

ក្រសួងការពារជាតិ តៃវ៉ាន់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួនបានបញ្ចេញ យន្តហោះរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ ការព្រមាន និងដាក់ពង្រាយកាំជ្រួច ដើម្បីតាមដានយន្តហោះរបស់ចិនចំនួន ៣៩គ្រឿង ដែលបានចូលទៅក្នុងតំបន់កំណត់ដែនអាកាស ADIZ ។

ការលុកលុយរួមមានយន្តហោះចម្បាំង J-16 ចំនួន ២៤គ្រឿង ដែលអ្នកជំនាញឲ្យដឹងថា ស្ថិតក្នុងចំណោមយន្តហោះ សំណព្វរបស់ចិន សម្រាប់ការសាកល្បងប្រព័ន្ធ ការពារដែនអាកាសរបស់តៃវ៉ាន់ យន្តហោះចម្បាំង J-10 ចំនួន 1០គ្រឿង និងយន្តហោះទម្លាក់ គ្រាប់បែក H-6 ដែលមានសមត្ថភាព នុយក្លេអ៊ែរមួយ ៕

ដោយ ឈូក បូរ៉ា

To Top