ព័ត៌មានអន្តរជាតិ

ថៃ គ្រោងប្រកាសពីជំងឺកូវីដ-១៩ ថាជាជំងឺឆ្លង នៅបំណាច់ឆ្នាំនេះ

បាងកក៖ ក្រសួង​សុខាភិបាល​សាធារណៈ​ថៃគ្រោង​នឹង​ប្រកាស​ថា ជំងឺ​កូវីដ-១៩ ជា​ជំងឺ​ឆ្លង​នៅ​ចុង​ឆ្នាំ​នេះ ដោយ​ប្រើ​លក្ខណៈ​វិនិច្ឆ័យ​ផ្ទាល់​ខ្លួន និង​មាន ឬ​គ្មាន​ការ​បញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។

លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនាបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយគ្រោងនឹងប្រកាសថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លង នៅចុងឆ្នាំនេះ។

លោកវេជ្ជបណ្ឌិត Kiattiphum បានលើកឡើងថា គណៈកម្មាធិការគ្រោងនឹងប្រកាសការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យ ដែលអាចទទួលយកបានតាមការសិក្សារបស់ខ្លួន។

ផ្ទាំងពាណិជ្ជកម្ម

លោកបានបានលើកឡើងថា លក្ខណៈវិនិច្ឆ័យគឺ –  មិនលើសពី ១០០០០ករណីថ្មីក្នុងមួយថ្ងៃ អត្រាមរណភាពមិនលើសពី ០,១% ហើយជាង ៨០% នៃអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំងចំនួនពីរដូស។

លោកវេជ្ជបណ្ឌិត Kiattiphum បានបន្ដថា ក្រសួងសុខាភិបាលសាធារណៈមានទស្សនៈថាជំងឺកូវីដ-១៩ បានរីករាលដាលជាងពីរឆ្នាំមកនេះ និន្នាការបង្ហាញថា ជំងឺនេះស្ថិតក្រោមការគ្រប់គ្រង ហើយឥឡូវនេះមិនធ្ងន់ធ្ងរពេកនោះទេ។

លោកបន្ថែមថា “ជាគោលការណ៍ ជំងឺអាចរីករាលដាល ប៉ុន្តែមិនធ្ងន់ធ្ងរ អត្រាស្លាប់អាចទទួលយកបាន។ វាអាចមានរលកនៃជំងឺ ប៉ុន្តែសំខាន់ មនុស្សត្រូវតែមានភាពស៊ាំគ្រប់គ្រាន់ មនុស្សត្រូវតែចាក់វ៉ាក់សាំង និងប្រព័ន្ធព្យាបាលប្រកបដោយប្រសិទ្ធភាព៕ដោយ ឈូក បូរ៉ា

To Top
×