បរទេស៖ មូលនិធិប្រមោលបើកចំហរសង្គម និងស្ថាបនិករបស់ខ្លួន គឺមហាសេដ្ឋីលោក George Soros ត្រូវបានចោទប្រកាន់ថា បានរៀបចំ ‘បដិវត្តន៍ពណ៌’ នៅជុំវិញពិភពលោក និងបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីធានាឱ្យគណបក្សប្រជាធិបតេយ្យ កាន់អំណាចនៅសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា បណ្តាញអង្គការក្រៅរដ្ឋាភិបាលសកល របស់លោក George Soros ដែលជាមហាសេដ្ឋីអាមេរិក មានដើមកំណើត នៅប្រទេសហុងគ្រី បានវាយប្រហារអ្នកធ្វើបទបង្ហាញរបស់សារព័ត៌មាន Fox News លោក Tucker Carlson ចំពោះការលាតត្រដាងរបៀបវារៈ នៃការផ្លាស់ប្តូររបបរបស់ខ្លួន។
លោក Carlson បានធ្វើដំណើរទៅប្រទេសហុងគ្រី សម្រាប់វគ្គចុងក្រោយនៃរដូវកាល ភាពយន្តឯកសាររបស់គាត់ Tucker Carlson ដែលមានចំណងជើងថា «Hungary vs. Soros: The Fight for Civilization” ឬ ការប្រយុទ្ធដើម្បីអរិយធម៌»។
ខ្សែភាពយន្តឯកសារនេះ ស្វែងយល់ពីភាពខ្មាំងសត្រូវ រវាងលោក Soros ដែលគ្រប់គ្រងមូលនិធិសង្គម បើកចំហដ៏ធំ (OSF) និងនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orbán ដែលជាអ្នកអភិរក្សនិយម។ លោក Orbán បានចោទប្រកាន់ថាលោក Soros ថា កំពុងស្វែងរកការធ្វើឱ្យខូចខាតដល់រដ្ឋាភិបាលរបស់គាត់ ខណៈដែលមហាសេដ្ឋីរូបនេះ បានចោទប្រកាន់ នាយករដ្ឋមន្ត្រីពីការប្រឆាំងនឹង Semitism ដែលជាការអះអាងប្រឆាំង នឹងអ្នករិះគន់ដទៃទៀតនៃ OSF ៕