ព័ត៌មានអន្តរជាតិ

Breaking News ៖ លោកពូទីន ថាប្រទេសទាំងឡាយណា ដែលចូលជ្រៀតជ្រែក កិច្ចការរបស់រុស្ស៊ី ត្រូវប្រឈម នឹងផលវិបាកបំផុត ដែលមិនធ្លាប់បានឃើញ

ម៉ូស្គូ ៖ សារព័ត៌មាន AP បានចុះផ្សាយថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹង នៅក្នុងសុន្ទរកថា ដែលប្រកាសប្រតិបត្តិការយោធា ក្នុងប្រទេសអ៊ុយក្រែនថា ប្រទេសដែលជ្រៀតជ្រែក ក្នុងសកម្មភាពរបស់រុស្ស៊ីនឹងប្រឈមមុខនឹង “ផលវិបាក ដែលអ្នកមិនធ្លាប់បានឃើញ”។

រុស្ស៊ី ស្ទើរតែ បើក ការ លុកលុយ ចូល ប្រទេស ភ្លាមៗ ទៅលើអ៊ុយក្រែន។ លោក ពូទីន បានលើកឡើងថា ប្រតិបត្តិការនេះ គឺដើម្បីការពារពលរដ្ឋ ពីការឈ្លានពាន របស់អ៊ុយក្រែន និងធ្វើឱ្យប្រទេសគ្មានយោធា ដែលជាការបន្តនៃព័ត៌មាន មិនពិតដែលសម្ព័ន្ធមិត្ត លោកខាងលិចបានព្រមាន ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការ សហប្រជាជាតិ Linda Thomas-Greenfield បានឲ្យដឹង នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិថា មានតែរុស្ស៊ីទេ ដែលត្រូវស្តីបន្ទោស ចំពោះការវាយប្រហារ លើអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

លោកស្រីបានលើកឡើងថា “ការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន គឺស្មើនឹងការវាយប្រហារ លើអង្គការសហប្រជាជាតិ និងគ្រប់រដ្ឋសមាជិកទាំងអស់ នៅក្នុងសភានៅយប់នេះ” ដោយនិយាយថា ការលុកលុយពេញលក្ខណៈ គឺជិតមកដល់ហើយ ។

យោងតាមសារព័ត៌មាន AP បានឱ្យដឹងថា លោក ពូទីន បានស្តីបន្ទោស អង្គការណាតូ ចំពោះការកើនឡើងនេះ ដោយសារតែប្លុក ការពារជាតិ នឹងមិនផ្តល់ការធានាសន្តិសុខ និងរារាំងអ៊ុយក្រែនមិនឱ្យចូលរួម ៕

ដោយ ឈូក បូរ៉ា

To Top