ព័ត៌មានអន្តរជាតិ

Update៖ អូស្រ្ដាលី ចោទចិនថា បន្ធូរបន្ថយសម្ពាធលើក្រុងម៉ូស្គូ ខណៈពិភពលោក កំពុងព្យាយាម បញ្ឈប់រុស្ស៊ី ពីការឈ្លានពាន លើអ៊ុយក្រែន

អូស្រ្តាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី កំពុងចោទប្រកាន់ប្រទេសចិនថា បានបោះចោលប្រទេសរុស្ស៊ី​​ នូវខ្សែជីវិត ដោយការបន្ធូរបន្ថយ ការរឹតត្បិតពាណិជ្ជកម្ម នៅពេលដែលពិភពលោកជាច្រើន កំពុងព្យាយាមបញ្ឈប់ការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រី Scott Morrison បានកំពុងប្រតិកម្មនៅថ្ងៃសុក្រនេះ ចំពោះរបាយការណ៍មួយ នៅក្នុងកាសែត South China Morning Post ដែលថា ប្រទេសចិនបានប្រកាសថា ខ្លួនបើកចំហទាំងស្រុង ចំពោះការនាំចូលស្រូវសាលីរបស់រុស្ស៊ី។

លោក Morrison បានកត់សម្គាល់ថា អូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស សហភាពអឺរ៉ុប និងជប៉ុន កំពុងដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយបានលើកឡើងថា ការបន្ធូរបន្ថយការរឹតបន្តឹង ពាណិជ្ជកម្មរបស់ចិន គឺពិតជាមិនអាចទទួលយកបាននោះទេ។

នៅក្នុងពាក្យរបស់លោក គឺថា”អ្នកមិនទៅបោះចោលខ្សែជីវិត ទៅកាន់ប្រទេសរុស្ស៊ី នៅពាក់កណ្តាលនៃអំឡុងពេល ដែលពួកគេកំពុងឈ្លានពាន ប្រទេសមួយផ្សេងទៀត”៕ ប្រែសម្រួលដោយ៖ ឈូក បូរ៉ា

To Top