ព័ត៌មានអន្តរជាតិ

Update: ប្រតិភូចរចារបស់រុស្ស៊ី ទៅដល់ប៊ែលឡារូសហើយ!

Update: ប្រតិភូចរចាមួយក្រុមរបស់ប្រទេសរុស្ស៊ី​ បានធ្វើដំណើរទៅដល់ប្រទេសប៊ែលឡារូសហើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។

អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា គណៈប្រតិភូនោះ មានមន្រ្តី យោធានិងអ្នកការទូតផងដែរ។

មិនមានអត្ថាធិប្បាយណាមួយ ចេញពីប្រទេសអ៊ុយក្រែននៅឡើយទេ ដែលមុននេះ បាននិយាយថា ខ្លួនត្រៀមខ្លួនជាស្រេច សម្រាប់ការចរចារ ប៉ុន្តែមិនបានបញ្ជាក់លំអិតនោះទេ ថាតើនៅកន្លែងណា និងពេលណា។

ប្រែសម្រួលដោយ៖ សយ សុភា

To Top