ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គោលនយោបាយ គ្រប់ប្រភេទ សម្រាប់លំនឹង សេដ្ឋកិច្ចនឹងក្លាយជា “ឱសថពង្រឹងជំនឿចិត្ត” ក្នុងការបង្កើនកម្លាំង រស់រវើក នៃការអភិវឌ្ឍ

ពេលថ្មីៗកន្លងទៅនេះ សំដៅ ចំពោះបញ្ហារារាំងដំណើរការ នៃ សេដ្ឋកិច្ចឧស្សាហកម្ម និងការលំបាក ដែលអាជីវកម្មមួយចំនួន ដែលជួបប្រទះការលំបាក ពិសេសក្នុងវិស័យ សេវាកម្មនាពេលបច្ចុប្បន្ននេះ ស្ថាប័ន ជាច្រើន បានរួមគ្នាដាក់ ចេញគោលនយោបាយ សម្រាប់ជំរុញកំណើន ប្រកបដោយភាពនឹងនរ នៃសេដ្ឋកិច្ចឧស្សាហកម្មចំនួន១៨ និងគោល នយោបាយ សម្រាប់ជំរុញឱ្យអាជីវកម្ម ដែលជួបការលំបាកក្នុង វិស័យសេវាកម្មចំនួន៤៣ ពោលគឺបានបញ្ចេញ សញ្ញាយ៉ាងខ្លាំងនៃការដាក់ ចេញគោលនយោបាយ ជាមុនឱ្យបានសមរម្យនិងផ្តោត សំខាន់ ទៅលើការលំនឹង សេដ្ឋកិច្ច ។

វិស័យឧស្សាហកម្ម និងសេវាកម្មបានដើរតួនាទីទ្រទ្រង់ សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង លំនឹងឱកាសការងារ ។ បន្ទាប់ពីកើតជំងឺកូវីដ១៩ រយៈពេលជាងពីរឆ្នាំកន្លងមក អាជីវកម្មនិងវិស័យមួយចំនួន ក្នុងដំណើរការ សេដ្ឋកិច្ច បានរងផលប៉ះពាល់យ៉ាងខ្លាំង ។ ហើយការអភិវឌ្ឍសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះ កាន់តែប្រឈមមុខ នឹងកម្លាំង សម្ពាធចំនួនបីគឺការថយចុះ នៃតម្រូវការ ការវាយប្រហារ នៃការផ្គត់ផ្គង់និងការចុះខ្សោយ នៃការប៉ាន់ប្រមាណ ។ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីចិន រដ្ឋបានដាក់ចេញវិធានការ និង គោលនយោបាយទាំងនេះភ្លាម គឺដើម្បីឱ្យអង្គភាពសំខាន់ ក្នុងទីផ្សារ ចែករំលែក ផលប្រយោជន៍ ពីគោលនយោបាយ ក្នុងពេលឆាប់ៗ ជួយសហគ្រាស ឧស្សាហកម្មស្តារឡើងវិញ និងរក្សាទុកកម្លាំង អភិវឌ្ឍន៍ជាបន្តបន្ទាប់ គាំទ្រអង្គភាព សំខាន់ ក្នុងទីផ្សារនៃវិស័យសេវាកម្ម ឱ្យពុះពារឧបសគ្គ លំនឹងការប៉ាន់ប្រមាណនៃទីផ្សារ ដើម្បីធានាឱ្យសេដ្ឋកិច្ចដំណើរ ការដោយនឹងនរនៅត្រីមាសទីមួយ រហូតដល់ពេញមួយឆ្នាំ ។

គោលនយោបាយ សម្រាប់ជំរុញ ឱ្យសេដ្ឋកិច្ច ឧស្សាហកម្មកើន ឡើងយ៉ាង នឹងនរចំនួន១៨ ដែលត្រូវបានដាក់ចេញលើកនេះ គឺផ្តោតសំខាន់ទៅ លើវិស័យចំនួន៥ ដូចជា ពន្ធដារហិរញ្ញវត្ថុ ឥណទាន ហិរញ្ញវត្ថុ ការធានាការផ្គត់ផ្គង់ និងលំនឹងតម្លៃទំនិញ ការវិនិយោគ ប្រាក់ទុនបរទេស និងការប្រើប្រាស់ដីធ្លី ព្រមទាំង ការប្រើប្រាស់ ថាមពល និងបរិស្ថាន ជាដើម ដែលមានគោលដៅសំដៅ ចំពោះសភាពការណ៍និន្នាការ សេដ្ឋកិច្ចឧស្សាហកម្មងើបឡើង វិញដោយមិននឹងនរ ធ្វើការកែសម្រួលជាមុននិងកែសម្រួលបន្តិចបន្តួច និងការកែលម្អឆ្លងវដ្តថែមមួយកម្រិតទៀត ដើម្បីធានាសេដ្ឋកិច្ចឧស្សាហកម្ម ឱ្យដំណើរការក្នុងក្របខ័ណ្ឌសមរម្យ ពេញមួយឆ្នាំតាមរយៈកម្លាំង កាន់តែខ្លាំងក្លា និងវិធានការកាន់ តែប្រកបដោយប្រសិទ្ធភាព ។

គោលនយោបាយ ទាំងនេះ មានទិសដៅណែនាំ ដ៏ច្បាស់លាស់និងត្រឹមត្រូវ មានលក្ខណៈចំគោលដៅយ៉ាងខ្លាំង និងកម្លាំងគាំទ្រដ៏ធំ ដែលបានបង្ហាញយ៉ាងពេញលេញ នូវសំឡេង នៃអង្គភាពសំខាន់ក្នុងទីផ្សារ បង្ហាញពី លក្ខណៈ ពិសេសដែលអនុគ្រោះជាទូទៅ គួបផ្សំជាមួយលក្ខណៈអាជីវកម្ម គោលនយោបាយមជ្ឈិម គួបផ្សំជាមួយនឹងគោលនយោបាយ ក្នុងតំបន់ “ការបង្កើតឈាម” គួបផ្សំជាមួយ“ការបញ្ចូលឈាម” ព្រមទាំងការបង្កើនសមត្ថភាពអភិវឌ្ឍន៍ដោយខ្លួនឯងនៃសហគ្រាសគួបផ្សំជាមួយនឹងការកែលម្អបរិយាកាស អភិវឌ្ឍន៍ខាងក្រៅរបស់សហគ្រាស នេះមិនខុសពី “ភ្លៀង ទាន់ពេលវេលា” បើនិយាយចំពោះអង្គភាពសំខាន់ក្នុងទីផ្សារ គ្រប់បែបយ៉ាងក្នុងវិស័យ ឧស្សាហកម្មនិងសេវាកម្ម ជាពិសេសគឺមីក្រូ សហគ្រាស សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងអ្នកប្រកបរបររកស៊ី ជាលក្ខណៈឯកជន ។

គោលនយោបាយល្អត្រូវ អនុវត្តឱ្យបាន ល្អប្រសើរ ។ ស្ថាប័ននានានិងរដ្ឋបាល ក្នុងតំបន់នានាត្រូវប្រមូលផ្តុំកម្លាំង ជាមួយគ្នា ជំរុញឱ្យគោល នយោបាយគ្រប់ប្រភេទ ត្រូវបានអនុវត្ត ក្នុងពេលឆាប់ៗនិងមានប្រសិទ្ធភាពក្នុងពេលឆាប់ៗ ដើម្បីប្រែយ៉ាងប្រាកដប្រជា នូវការអនុវត្តគោល នយោបាយទៅជា “ផលប្រយោជន៍នៃគោលនយោបាយ” ដើម្បីលើកកម្ពស់ជំនឿចិត្តនៃអង្គភាពសំខាន់ ក្នុងទីផ្សារនិងលំនឹង ការប៉ាន់ប្រមាណ នៃការអភិវឌ្ឍ ក៏ ដូចជាប្រែទៅជា “ឱសថពង្រឹងជំនឿចិត្ត”និង “ការបង្កើនល្បឿន”ក្នុងការលំនឹង សភាពទូទៅនៃសេដ្ឋកិច្ចនិង បង្កើនកម្លាំងរស់រវើក នៃការអភិវឌ្ឍ ៕

To Top