ព័ត៌មានអន្តរជាតិ

ចិន សម្ដែងការព្រួយបារម្ភ ចំពោះសុវត្ថិភាពទីតាំង នុយក្លេអ៊ែរ អ៊ុយក្រែន ពីការវាយប្រហារ ដោយរុស្ស៊ី

វីយែន ៖ តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងវីយែនលោក Wang Qun បានសម្តែងការព្រួយបារម្ភ ចំពោះសុវត្ថិភាព នៃកន្លែងនុយក្លេអ៊ែរ នៅអ៊ុយក្រែន ដោយការវាយប្រហារ ពីមីស៊ីលរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ប្រទេសចិន គាំទ្រទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ (IAEA) ក្នុងការបំពេញភារកិច្ច របស់ខ្លួនស្របតាមអាណត្តិ របស់ខ្លួន លោក Wang បានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយ ដែលត្រូវបានកោះប្រជុំ ដោយក្រុមប្រឹក្សាភិបាល របស់ IAEA ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។

បេសកជនចិនរូបនេះ បានលើកឡើងថា “សុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ គឺជាទំនួលខុសត្រូវ របស់រដ្ឋអធិបតេយ្យ បញ្ហាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែររបស់អ៊ុយក្រែន គួរតែត្រូវបានដោះស្រាយតាមរយៈនីតិវិធី ដែលមានស្រាប់” ។

លោកបានជំរុញ ភាគីពាក់ព័ន្ធ ឱ្យអនុវត្ត ភារកិច្ច របស់ខ្លួន ដោយអស់ពីចិត្ត លើ បញ្ហានេះ ហើយ បានអំពាវនាវ ឱ្យ IAEA ផ្តល់ ជំនួយ ចាំបាច់ ស្របតាម អាណត្តិ របស់ ខ្លួន។

លោកបានបន្ថែមថា “ភាគីពាក់ព័ន្ធគួរតែធ្វើសកម្មភាព ដោយប្រយ័ត្នប្រយែង ដើម្បីបញ្ចៀសសុវត្ថិភាពនុយក្លេអ៊ែរ និងគ្រោះថ្នាក់ សន្តិសុខដោយអចេតនា ហើយ IAEA គួរតែដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហា នៃការការពារនុយក្លេអ៊ែរ នៅអ៊ុយក្រែន ដោយពិចារណាលើស្ថានភាព សន្តិសុខរបស់ប្រទេសនេះ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top