បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី លោក Ibrahim Kalin កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងអត្ថន័យព្រមាន និងប្រឆាំងទៅនឹងគោលការណ៍ របស់លោកខាងលិច ដែលចង់ដាក់ឲ្យរុស្ស៊ី ក្លាយជាប្រទេសនៅដាច់ដោយឡែក ពីអន្តរជាតិនោះ គឺជាកិច្ចការងារ ដែលមិនគួរធ្វើឡើងនោះឡើយ។
លោក Kalin បានថ្លែងជាសំណួរបែបនេះថា៖ប្រសិនបើគ្រប់គ្នា នាំគ្នាដុតបំផ្លាញស្ពានទាំងឡាយ ដែលតភ្ជាប់ជាមួយនឹងរុស្ស៊ីហើយនោះ តើពួកយើងនឹងអាចធ្វើការចរចា ជាមួយរុស្ស៊ីដោយរបៀបណា នៅពេលបន្ទាប់?
ទោះបីជាយ៉ាងណាក្តី ក្នុងពេលជាមួយគ្នានេះលោក Kalin ក៏បានអំពាវនាវ ឲ្យមេដឹកនាំអន្តរជាតិទាំងឡាយ ក្នុងការបន្តគាំទ្រ ទៅដល់ប្រទេសអ៊ុយក្រែន តាមរយៈគ្រប់លទ្ធភាពដើម្បីអាចឲ្យអ៊ុយក្រែន មានសមត្ថភាពការពារ ប្រឆាំងទៅនឹងរុស្ស៊ី។
លោក Kalin បញ្ជាក់ទៀតថា៖ ប្រទេសរុស្ស៊ី ដាច់ខាតត្រូវតែបានភ្ជាប់ទំនាក់ទំនង ដើម្បីអាចឲ្យមានការឆ្លើយឆ្លងគ្នា ពីម្ខាងទៅម្ខាង។ដូចនេះកិច្ចការងារចរចាសន្តិភាព នឹងអាចធ្វើឡើង ដោយមានប្រសិទ្ធភាព៕ ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
