ក្យូតូ ៖ នាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Nicolae Ciuca បានសន្យាពង្រឹងការរារាំង និងជំហរការពារជាតិ របស់ប្រទេសរបស់លោក នៅផ្នែកខាងកើត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ដោយនិយាយថា ប្រទេសនេះឈរនៅលើ “ខ្សែជួរមុខ” នៃសង្រ្គាមនៅអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍ អក្សរជាមួយសារព័ត៌មានក្យូដូ លោក Ciuca បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ជំនួយមនុស្សធម៌ សង្គ្រោះបន្ទាន់ចំនួន ២០០លានដុល្លារ សម្រាប់ជនភៀសខ្លួន ក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជារូម៉ានី ម៉ុលដូវ៉ា ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និងសាធារណរដ្ឋឆេក បន្ទាប់ពី “អំពើដ៏ឃោរឃៅ អយុត្តិធម៌របស់រុស្ស៊ី និង ការ ឈ្លានពាន អ៊ុយក្រែន ដោយ ខុស ច្បាប់” ។
លោក Ciuca បានសាទរ ចំពោះការសម្រេចចិត្តនាពេលថ្មីៗនេះ របស់ណាតូក្នុងការដាក់ពង្រាយអង្គភាព ប្រយុទ្ធថ្មីចំនួន ៤ នៅក្នុងប្រទេសរូម៉ានី ប៊ុលហ្គារី ហុងគ្រី និងស្លូវ៉ាគី ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសន្តិសុខ នៅតាមព្រំដែនភាគខាងកើត នៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក។
លោកបានលើកឡើងថា “យើងគឺជាសម្ព័ន្ធមិត្ត ដែលស្ថិតនៅលើខ្សែជួរមុខនៃវិបត្តិនេះ រ៉ូម៉ានីមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឈ្លានពាន យោធារុស្ស៊ីជាបន្តបន្ទាប់ប្រឆាំង នឹងអ៊ុយក្រែនជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខក្នុងតំបន់ អឺរ៉ុប និងអន្តរជាតិ” ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងទ័ពចូល ទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងអ្វីដែលលោកហៅថាជា “ប្រតិបត្តិការយោធាពិសេស” ដើម្បីបោសសម្អាតយោធា និងធ្វើឱ្យប្រទេសនេះ ៕