ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យក្រុមប្រទេសទាំង៧ (G7) បញ្ឈប់ការលាបពណ៌ចិន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំ ឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ ដែលចេញដោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស G7 ដែលមានធាតុជាច្រើន ទាក់ទងនឹងប្រទេសចិន រួមមានហុងកុង ស៊ីនជាំង សិទ្ធិមនុស្ស បញ្ហាដែនសមុទ្រ ស្ថានភាពនៅអ៊ុយក្រែន សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ក្នុងចំណោមប្រទេសដទៃទៀត។
លោក Zhao បានលើកឡើងថា “ជំហររបស់ចិនលើបញ្ហាទាក់ទងនឹងហុងកុង ស៊ីនជាំង និងតៃវ៉ាន់ ក៏ដូចជាបញ្ហាដែនសមុទ្រ មានភាពស៊ីសង្វាក់គ្នា និងច្បាស់លាស់” ដោយបន្ថែមថា ប្រទេសចិនបានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះតំណែងប្រធានាធិបតី G7 ។
លោក Zhao បាន លើកឡើងពាក់ព័ន្ធជម្លោះ រុស្ស៊ី និង អ៊ុយក្រែនថា “សេចក្តីថ្លែងការណ៍ G7 ដ៏វែងគឺពោរពេញទៅដោយការចោទប្រកាន់ ដែលមិនមានតម្លៃសូម្បីតែការបដិសេធ។ នៅក្នុងការមិនយកចិត្តទុកដាក់ទាំងស្រុង ចំពោះគោលជំហរដ៏ឧឡារិក និងអង្គហេតុជាក់ស្តែងរបស់ប្រទេសចិន វាជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន បង្កាច់បង្ខូចដោយចេតនា និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន ហើយជាថ្មីម្តងទៀត បានដាក់សម្ពាធលើប្រទេសចិន ដោយប្រើលេសបែបនេះ។
លោក Zhao បានបន្ថែមថា ប្រទេសចិនជំរុញឱ្យ G7 រក្សាប្រព័ន្ធអន្តរជាតិជាមួយអង្គការ សហប្រជាជាតិជាស្នូល សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោកបានអំពាវនាវឱ្យ G7 គោរពអធិបតេយ្យភាពរបស់ចិន ហើយបញ្ឈប់ការបង្កាច់បង្ខូចចិន និងការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងគ្រប់រូបភាព៕ ប្រែសម្រួល ឈូក បូរ៉ា