ព័ត៌មានអន្តរជាតិ

លោក Zelensky ៖រុស្សីគ្រប់គ្រងទឹកដី របស់អ៊ុយក្រែន បាន១ភាគ៥ទៅហើយ

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាថា រុស្សីបានកាន់កាប់ទឹកដី អ៊ុយក្រែន នៅពេលបច្ចុប្បន្ននេះ ដល់ទៅជាង២០ភាគរយ ទៅហើយនៃផ្ទៃដី សរុបរបស់អ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុម សមាជិកសភាព លោកប្រធានាធិបតីរូបនេះ បានបន្តទៀតដែរថា តំបន់ប្រយុទ្ធជួរមុខ របស់អ៊ុយក្រែន គឺត្រូវបានពង្រីក ដល់ទៅជាង១០០០គីឡូម៉ែត្រ បន្ថែមទៀតខណៈដែលបច្ចុប្បន្ន កងកម្លាំងរុស្សី កំពុងសម្រុកខ្លាំង ក្នុងការវាយប្រហារ ទៅលើទីក្រុង Severodonetsk ស្ថិតនៅភាគខាងកើត តំបន់ Donbass។

មន្ត្រីនៃកងកម្លាំង យោធាអង់គ្លេស ក៏បានអះអាងដែរថា រុស្សីបានធ្វើការកាន់កាប់ទីក្រុងភាគច្រើន របស់អ៊ុយក្រែនហើយកំពុងធ្វើការរារាំង យ៉ាងរឺងម៉ាំតាមទីតាំង ឈរជើង របស់ខ្លួនព្រមទាំងបំពាក់អាវុធធុនធ្ងន់ ជាច្រើនទឿតផងដែរ។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែខែកុម្ភៈដែលរុស្សី បានប្រកាសបើកប្រតិបត្តិយោធា ពិសេសទៅលើប្រទេសអ៊ុយក្រែន មកដល់ពេលនេះ គឺមានរយៈពេលជាង ១០០ថ្ងៃមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top