ព័ត៌មានអន្តរជាតិ

អ្នកទោសអង់គ្លេស ដែលត្រូវកាត់ទោសប្រហារជីវិតនៅ Donbass ព្រមានអ្នកចង់ចូលរួម ប្រយុទ្ធផ្សេងទៀត

បរទេស៖ លោក Shaun Pinner ជនជាតិអង់គ្លេស ដែលបានតស៊ូប្រយុទ្ធ ជាមួយនឹងកងកម្លាំង របស់ប្រទេសអ៊ុយក្រែន នាពេលកន្លងមកនោះ ត្រូវបានកាត់ប្រហារជីវិតហើយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅក្នុងតុលាការនៃតំបន់ Donetsk ។

នៅក្រោយការប្រកាសទោសនេះលោក Shaun ក៏បានចេញនូវពាក្យពេជ ព្រមានមួយចំនួនផងដែរ ទៅកាន់ក្រុមជនបរទេសទាំងឡាយណាដែលកំពុងពិចារណា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទៅនឹងយោធារុស្សីជាមួយនឹងអ៊ុយក្រែន ដោយពាក្យមួយឃ្លានេះថា៖កុំចូលរួមធ្វើសង្គ្រាមទាំងឡាយណា ដែលអ្នកមិនបានយល់ច្បាស់អំពីវាឬ Don’t get into war you don’t realy understand។

គួរឲ្យដឹងដែរថាលោក Shaun Pinner ព្រមទាំងមិត្តរួមជាតិម្នាក់ទៀត Aiden Aslin និងជនជាតិម៉ារ៉ុក Saadun Ibrahim ត្រូវបានតុលាការនៃតំបន់ Donetsk បានចោទប្រកាន់ថា គឺជាទាហានស៊ីឈ្នួល ដែលប៉ុនប៉ង់ទំលាក់អំណាច របស់រដ្ឋាភិបាល ក្នុងតំបន់ហើយពួកគេក៏ត្រូវបានចោទប្រកាន់ ដែរថាបានចូលរួមធ្វើការហ្វឹកហាត់ ដើម្បីធ្វើសកម្មភាពភេវរកម្មប្រឆាំង ទៅនឹងតំបន់ដែលធ្លាបត្រូវបានទទួលស្គាល់ ដោយប្រទេសរុស្សីនេះផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top