Covid-19

ការស្វែងរកប្រភពដើម នៃជំងឺកូវីដ-១៩ គួរតែផ្អែកលើវិទ្យាសាស្រ្ត និងគ្មានការភូតកុហក

ប៉េកាំង៖ គណៈកម្មាការអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយរបាយការណ៍បឋម ស្តីពីការតាមដានប្រភពដើម នៃមេរោគកូវីដ-១៩ ដោយអះអាងថា ការស្រាវជ្រាវបន្ថែមគឺចាំបាច់ ដើម្បីពិនិត្យមើលប្រភពដើម រួមទាំងការវិភាគលម្អិតបន្ថែមទៀត អំពីលទ្ធភាពនៃការលេចធ្លាយ មន្ទីរពិសោធន៍នៅទីក្រុងវូហាន។

ជាក់ស្តែង របាយការណ៍នេះត្រូវបាន បំភាន់ដោយការកុហកដូចជា “ទ្រឹស្តីលេចធ្លាយមន្ទីរពិសោធន៍វូហាន” ដែលប្រមូលផ្តុំដោយកងកម្លាំង ប្រឆាំងចិនសម្រាប់គោលបំណងនយោបាយ ដែលប្រជាជនគួរតែប្រុងប្រយ័ត្នជាពិសេស ការតាមដានប្រភពដើម ដែលជាកិច្ចការវិទ្យាសាស្ត្រសុទ្ធសាធ គួរតែត្រូវបានដឹកនាំដោយការពិត មិនមែនកុហកនោះទេ។

ជាការពិត ប្រទេសចិន បានធ្វើជាគំរូមួយក្នុងការសហការ និងគាំទ្រការស្រាវជ្រាវជាសកលលើ ការតាមដានប្រភពដើមនៃជំងឺកូវីដ-១៩។ មកទល់ពេលនេះ ប្រទេសចិន គឺជាប្រទេសតែមួយគត់ដែលបានអញ្ជើញក្រុមអ្នកជំនាញ WHO ច្រើនជាងម្តង ឱ្យចូលមកក្នុងប្រទេសដើម្បីធ្វើការ សិក្សារួមគ្នាអំពីប្រភពដើម SARS-CoV-2 ។

ចិនក៏ជាប្រទេសតែមួយគត់ ដែលបានចែករំលែកវឌ្ឍនភាព ស្រាវជ្រាវជាច្រើនដងលើការតាមដាន ប្រភពដើមជាមួយអង្គការ សុខភាពពិភពលោក។ ប្រទេសចិនបាន ចែករំលែកទិន្នន័យ និងការរកឃើញការស្រាវជ្រាវបន្ថែមទៀត លើការសិក្សាពីប្រភពដើម នៃជំងឺ SARS-CoV-2 ជាងប្រទេសដទៃទៀត។ ហើយខ្លួនត្រូវបានដោះស្រាយបញ្ហានេះ ដោយអាកប្បកិរិយាបើកចំហ តម្លាភាព និងការទទួលខុសត្រូវ។

របាយការណ៍សិក្សារួមគ្នារបស់ចិន-WHO ដែលបានចេញផ្សាយក្នុងឆ្នាំ២០២១ បានឈានដល់ការសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដែលមានការអនុញ្ញាតដោយផ្អែកលើការ សិក្សាវាលដោយអ្នកជំនាញ មកពីប្រទេសជាច្រើន ដែលថាការលេចធ្លាយ មន្ទីរពិសោធន៍នៃជំងឺកូវីដ-១៩ គឺ “មិនទំនងទាល់តែសោះ” ។

ជាមួយនឹងការសន្និដ្ឋាន បែបវិទ្យាសាស្ត្រច្បាស់លាស់ អ្នកណាម្នាក់ដែលប្រកាន់ខ្ជាប់នូវ “ការសន្មតថាមានទោស” ប្រឆាំងនឹងប្រទេសចិនក្រោមលេសថា “បើកចំហ” លើបញ្ហានេះ យ៉ាងហោចណាស់មិនអើពើនឹងការពិត និងបំភ្លៃការពិត ឬលាក់ចេតនាអាក្រក់ ដើម្បីធ្វើនយោបាយតាមដានប្រភពដើម។

ដើម្បីជាប្រយោជន៍ដល់សុខភាពមនុស្ស ការតាមដានប្រភពដើមនៅ ដំណាក់កាលបន្ទាប់គួរតែផ្អែក លើវិទ្យាសាស្ត្រយ៉ាងតឹងរ៉ឹង និងមិនមានការភូតកុហក ហើយគ្របដណ្តប់ប្រទេសផ្សេងទៀត ដែលមានប្រភពដើមនៃជំងឺកូវីដ-១៩ ដោយផ្អែកលើការសន្និដ្ឋានបែបវិទ្យាសាស្ត្រ នៃរបាយការណ៍សិក្សារួមចិន-WHO៕

ប្រែសម្រួល ឈូក បូរ៉ា

To Top