បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងគោលដៅដែល មានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានអនុវត្តដោយមានការយល់ព្រម ជាសម្ងាត់ពីយោធាសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយស្រង់ប្រភពពីមន្រ្តីអាមេរិក បច្ចុប្បន្ន និងអតីតមន្រ្តីថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិងកំពុងសម្របសម្រួលការវាយប្រហារ របស់ពួកគេលើគោលដៅនៅក្នុងប្រទេសស៊ីរី ជាមួយមន្ទីរបញ្ចកោណ និងទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។
ការសន្ទនានេះត្រូវបានគេរាយការណ៍ថា ត្រូវការដើម្បីធានាថា ការវាយឆ្មក់ដោយយន្តហោះអ៊ីស្រាអែល មិនជ្រៀតជ្រែកក្នុងប្រតិបត្តិការ របស់ភាគីអាមេរិកដែលឈរជើងនៅមូលដ្ឋាន Al-Tanf ក្បែរព្រំដែនប្រទេសស៊ីរី ជាមួយនឹងប្រទេសហ្ស៊កដានី។
យោងតាមប្រភព ការវាយប្រហារភាគច្រើនរបស់ IDF ត្រូវបានត្រួតពិនិត្យដោយទីក្រុងវ៉ាស៊ីនតោន។ ពួកគេបានបន្ថែមថា សហរដ្ឋអាមេរិកមិនបានជួយអ៊ីស្រាអែល ឱ្យជ្រើសរើសគោលដៅរបស់ពួកគេទេ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
