ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសអាសន្ន ដំណាក់កាលទី២ សម្រាប់ផែនការហ្គាស

បរទេស៖ រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសអាសន្ន ដំណាក់កាលទី២ របស់ខ្លួន ចំពោះផែនការប្រើប្រាស់ ធនធានហ្គាស របស់ប្រទេស បន្ទាប់ពីរុស្ស៊ី បានធ្វើការកាត់បន្ថយ
ការផ្គត់ផ្គង់ហ្គាស តាមបំពង់បង្ហូរហ្គាស Nort Stream 1 ដល់ទៅ៤០ភាគរយ។

សេចក្តីប្រកាស ដែលត្រូវបានធ្វើឡើង ដោយលោករដ្ឋមន្ត្រីកិច្ចការងារ សេដ្ឋកិច្ចនិងអាកាសធាតុ Robert Habeck បានបញ្ជាក់បែបនេះ ទៀតថា៖ ស្ថានភាពពេលនេះ គឺពិតជាគ្រោះថ្នាក់ និងគួរឲ្យ
ព្រួយបារម្ភខ្លាំងណាស់ ហើយវាគឺជាសកម្មភាព ដែលវាយប្រហារចំៗ មកលើសេដ្ឋកិច្ច របស់អាល្លឺម៉ង់។

លោក Habeckបានបន្តទៀតថា៖ ទោះបីជាហ្គាស របស់អាល្លឺម៉ង់ ដែលបានស្តុកទុក ត្រូវបានធ្វើឡើងរួចរាល់ និងមានទំហំច្រើន ជាងកាលពីឆ្នាំទៅក្តី ប៉ុន្តែតម្រូវការបន្ថែម គឺនៅតែមានចំនួន ច្រើនជាងនេះ ជាពិសេស នៅពេលដែលរដូវក្តៅរងា ចូលមកដល់នាពេលខាងមុខ។

គួរឲ្យដឹងដែរថា កាលពីខែមិនា កន្លងមករដ្ឋាភិបាលអាល្លឺម៉ង់ បានប្រកាសអំពីផែនការត្រៀមខ្លួន ៣ដំណាក់កាល ក្នុងការប្រកាសអាសន្ន ទៅលើវិស័យថាមពល ហ្គាសហើយដំណាក់កាល ត្រូវបានអនុវត្តភ្លាម តាំងតែពី
ពេលនោះមកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

To Top