បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមអ្នករុករកបានរកឃើញ ការលិចនាវាក្នុងទឹកដ៏ជ្រៅបំផុត មិនធ្លាប់មានដែលត្រូវបាន កំណត់អត្តសញ្ញាណ ដែលជានាវាពិឃាតរបស់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានលិចនៅក្នុងអំឡុង សង្គ្រាមលោកលើកទី២ ។
នាវា USS Samuel B Roberts បានធ្លាក់ក្នុងអំឡុងពេលសមរភូមិ Off Samar ក្នុងសមុទ្រហ្វីលីពីនក្នុងខែតុលា ឆ្នាំ១៩៤៤ ។ វាស្ថិតនៅក្នុងទឹកដែលមានជម្រៅ ៦.៨៩៥ម៉ែត្រ ។
អ្នកផ្តល់ហិរញ្ញប្បទាន និងជាអ្នកផ្សងព្រេងនៅរដ្ឋ Texan លោក Victor Vescovo ដែលជាម្ចាស់នាវាមុជទឹក បានមុជទឹកជ្រៅហើយបានរកឃើញ “Sammy B” ដែលរងការខូចខាត ប៉ុន្តែភាគច្រើននៅដដែល ។
នាវានេះមានភាពល្បីល្បាញ សម្រាប់ការឈរចុងក្រោយ ជាវីរបុរសប្រឆាំងនឹងជនជាតិជប៉ុន ។
លើសពីចំនួន និងកាំភ្លើងធំ វាបានគ្រប់គ្រង និងទប់ទល់នឹងកប៉ាល់សត្រូវជាច្រើន មុនពេលដែលទីបំផុតនឹងធ្លាក់ចុះក្នុងទឹក ។
គួរបញ្ជាក់ថា នៅក្នុងចំណោមនាវិក ២២៤នាក់របស់ Samuel B Roberts មាន៨៩នាក់ត្រូវបានសម្លាប់ ។ អ្នកនៅរស់រានមានជីវិតចំនួន ១២០នាក់ បានជាប់នឹងក្បូនសង្គ្រោះអស់រយៈពេល ៥០ម៉ោងរង់ចាំការជួយសង្គ្រោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា