ព័ត៌មានអន្តរជាតិ

លោក បៃដិន បាត់បង់ទំនុកចិត្តពីជនជាតិប៉ាឡេស្ទីន ដោយការមិនអើពើនឹងបុព្វហេតុប៉ាឡេស្ទីន

រ៉ាម៉ាឡា៖ អ្នកវិភាគបានឲ្យដឹងថា ការមិនអើពើរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន លើបញ្ហាប៉ាឡេស្ទីន-អ៊ីស្រាអែល បានធ្វើឱ្យលោកបាត់បង់ “ឱកាសចុងក្រោយ” ដែលត្រូវបានជឿទុកចិត្តដោយប៉ាឡេស្ទីន ដោយបង្ខំឱ្យមេដឹកនាំប៉ាឡេស្ទីនស្វែងរកអ្នកឧបត្ថម្ភអន្តរជាតិថ្មីមួយទៀត។

កាលពីថ្ងៃសុក្រ លោក បៃដិន បានទៅដល់តំបន់ West Bank នៃទីក្រុង Bethlehem សម្រាប់ដំណើរទស្សនកិច្ចរយៈពេលខ្លី ដើម្បីជួបជាមួយសមភាគីប៉ាឡេស្ទីន លោក Mahmoud Abbas បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤០ម៉ោងទៅកាន់ប្រទេសអ៊ីស្រាអែល។

លោក បៃដិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយបន្ទាប់ពីកិច្ចប្រជុំថា “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះគោលដៅនៃដំណោះស្រាយរដ្ឋពីរមិនផ្លាស់ប្តូរនោះទេ” ប៉ុន្តែបានបន្ថែមថា គោលដៅអាចហាក់ដូចជា “មិនអាចសម្រេចបាន” ។

លោក បៃដិន បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិចំនួន ២០០លានដុល្លារដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) សម្រាប់តួនាទីដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យក្នុងស្រុក លោកក៏បានសន្យាផ្តល់ប្រាក់ចំនួន ១០០ លានដុល្លារដល់បណ្តាញមន្ទីរពេទ្យយេរ៉ូសាឡឹមខាងកើត ដែលរួមមានស្ថាប័នសុខាភិបាលចំនួនប្រាំមួយ និងធ្វើការបម្រើប្រជាជនប៉ាឡេស្ទីនក្នុងទីក្រុងហ្សេរុយសាឡឹម។

លោក Mohammed Hijazi អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅ Gaza បានប្រាប់ស៊ិនហួ ថា “លោក បៃដិន គ្រាន់តែផ្តល់លុយឱ្យប៉ាឡេស្ទីនជាថ្នូរនឹងការមិនទាមទារឱ្យមានចលនានយោបាយណាមួយ”៕


ប្រែសម្រួល ឈូក បូរ៉ា

To Top