ព័ត៌មានអន្តរជាតិ

ប្រធានរដ្ឋសភា វេណេស៊ុយអេឡា ថ្កោលទោសទណ្ឌកម្ម របស់អាមេរិក ប្រឆាំងនឹងក្រុមហ៊ុន អាកាសចរណ៍ធំ បំផុតរបស់ខ្លួន

ការ៉ាកាស ៖ ប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោក Jorge Rodriguez បានថ្កោលទោស ការដាក់ទណ្ឌកម្មរបស់អាមេរិក ប្រឆាំងនឹងក្រុមហ៊ុន អាកាសចរណ៍ និង ក្រុមហ៊ុនដឹកជញ្ជូនជាតិដ៏ធំបំផុត របស់ប្រទេសលោក Conviasa និងអ្វី ដែលលោកហៅថា “ប្លន់” យន្តហោះដឹកទំនិញ នៅក្នុងប្រទេសអាហ្សង់ទីន ។

លោក Rodriguez បានលើកឡើងថា “ភ្នាក់ងារនៃចក្រភពអាមេរិក ខាងជើងគួរតែដឹង មានប្រជាជននៅទីនេះដ៏សន្ធឹកសន្ធាប់ ដែលកំពុងងើបឡើងប្រឆាំង នឹងការដាក់ទណ្ឌកម្ម ដែលកំពុងងើបឡើង ប្រឆាំងនឹងការបិទផ្លូវ ដែលកំពុងកើនឡើងប្រឆាំង នឹងការវាយប្រហារមកលើក្រុមហ៊ុន Conviasa របស់យើង”

សមាជិកសភាកំពូលរូបនេះ បានឲ្យដឹងនៅក្នុងទីប្រជុំជន ការ៉ាកាស ជាកន្លែងដែលអ្នកតវ៉ារាប់ពាន់នាក់ បានដើរដង្ហែក្បួនប្រឆាំងនឹង ការដាក់ទណ្ឌកម្មដឹកនាំដោយ សហរដ្ឋអាមេរិក និងការរឹបអូសទ្រព្យសម្បត្តិហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ របស់ប្រទេសនេះដោយខុសច្បាប់នៅបរទេស រួមទាំងយន្តហោះដឹកទំនិញនៅក្នុងប្រទេសអាហ្សង់ទីន ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន Emtrasur ដែលជាសាខា របស់ក្រុមហ៊ុន Conviasa ។

លោក Rodriguez អនុប្រធានសភាតំណាងឱ្យគណបក្ស United Socialist Party of Venezuela ដែលកំពុងកាន់អំណាចបានលើកឡើងថា ការដាក់ទណ្ឌកម្មប្រឆាំង នឹងវេណេស៊ុយអេឡា គឺជា “ប្រទេសមួយនៅលើទ្វីបនេះ ដែលមិនធ្លាប់ទទួលរងនូវការឈឺចាប់” ។

លោកបានបន្ថែមថា ទណ្ឌកម្ម បាន ធ្វើ ឲ្យ ខូច ប្រយោជន៍ ជា ចម្បង ដល់ កុមារ មនុស្ស ចាស់ និង ក្រុម ងាយ រងគ្រោះ ផ្សេង ទៀត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅថ្ងៃទី០៦ ខែមិថុនា យន្តហោះ Boeing 747 របស់ក្រុមហ៊ុន Emtrasur ដែលប្រើដើម្បីផ្តល់ជំនួយមនុស្សធម៌ ដល់បណ្តាប្រទេស Caribbean និង Africa ត្រូវបានរឹបអូសដោយអាជ្ញាធរអាហ្សង់ទីន ហើយក្រោយមកត្រូវបានឃុំឃាំងដោយសារបញ្ជា ដែលចេញដោយចៅក្រម សហរដ្ឋអាមេរិក៕

To Top