ព័ត៌មានអន្តរជាតិ

ប្រទេសកូរ៉េខាងជើង ប្រកាស ជ័យជំនះលើកូវីដ

បរទេស៖ ប្រទេសកូរ៉េខាងជើង បានអះអាងថា បានលុបបំបាត់ជំងឺកូវីដ19 ដោយនិយាយថាប្រព័ន្ធដាក់ឱ្យនៅដាច់ពីគេរបស់ខ្លួនទទួលបានជោគជ័យយ៉ាងពេញលេញប្រឆាំងនឹងវីរុសនេះ ខណៈពេលដែលបានប្រកាសពីការបញ្ចប់គោលនយោបាយទប់ស្កាត់ដ៏តឹងរ៉ឹងដែលបានដាក់ចេញកាលពីនិទាឃរដូវឆ្នាំមុន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងសុន្ទរកថានៅថ្ងៃព្រហស្បតិ៍ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសាទរចំពោះវេជ្ជបណ្ឌិត និង “អ្នកប្រយុទ្ធផ្នែកសុខភាព” ផ្សេងទៀត ដែលបានធ្វើការអំឡុងពេលការឆ្លងរាតត្បាត ដោយលោកប្រកាសថា ទីក្រុងព្យុងយ៉ាងបានឈ្នះការប្រយុទ្ធរបស់ខ្លួនជាមួយនឹងមេរោគឆ្លង និងលុបបំបាត់មេរោគនៅក្នុងព្រំដែនរបស់ខ្លួន។

លោក គីម បាននិយាយថា “សង្រ្គាមនៅដាច់ពីគេដ៏ឈឺចាប់បានឈានដល់ទីបញ្ចប់ ហើយថ្ងៃនេះ ទីបំផុតយើងបានប្រកាសពីជ័យជំនះ” ដោយបន្ថែមថា រដ្ឋាភិបាលនឹងបន្ថយកម្រិតនៃការដាក់ឱ្យនៅដាច់ពីគេភ្លាមៗ ពីប្រព័ន្ធដាក់ឱ្យនៅដាច់ពីគេក្នុងគ្រាអាសន្នអតិបរមាដែលមាននៅក្នុងប្រតិបត្តិការចាប់តាំងពីថ្ងៃទី ១២ ឧសភា៕ប្រែសម្រួលៈ ណៃ តុលា

To Top