មូស្គូ ៖ ក្រសួងការពារជាតិ នៃប្រទេសរុស្សី កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់ការចុះកុងត្រា ដើម្បីទទួលយកអាវុធមីស៊ីល ឆ្លងទ្វីបប្រភេទ Sarmat Intercontinental និងក៏ដូចជាប្រព័ន្ធខែល ការពារដែនអាកាស S-500 ផងដែរទៅឲ្យកងកម្លាំង យោធារបស់រុស្សី។
កុងត្រា នៃការទទួលយក និងកុងត្រាផលិត Sarmat និង S-500 ត្រូវបានធ្វើឡើងក្រោមវត្តមាន ចុះហត្ថលេខាដោយអនុរដ្ឋមន្ត្រីការពារជាតិ លោក Alexei Krivoruchko និង ប្រធាន ប្រតិបត្តិ នៃក្រុមហ៊ុន Makeyev State Rocket Center លោក Vladimir Degtyar នៅឯវេទិកាបច្ចេកវិទ្យា យោធាអន្តរជាតិ ឆ្នាំ២០២២ ។
រំលឹកដែរថា កាលពីខែមិថុនាកន្លងមក ប្រធានាធិបតីរុស្សីលោក Vladimir Putin បានថ្លែងថាមីស៊ីលប្រភេទ Sarmat Intercontinental ដំបូងបំផុតនឹង ត្រូវដាក់ឲ្យកងកម្លាំង យោធារុស្សី ប្រើប្រាស់ក្នុងប្រតិបត្តិការ បាននៅចុងឆ្នាំ២០២២នេះហើយ៕
ប្រែសម្រួល៖ស៊ុនលី