បរទេស៖ យន្តហោះចម្បាំងប្រភេទ Mig-31 supersonic interceptor ដែលអាចបំពាក់ជាមួយនឹង គ្រាប់មីស៊ីលបាញ់លើអាកាសលឿនជាងសម្លេង Kinzhal ត្រូវបានធ្វើការចល័ត ទៅកាន់តំបន់ភាគខាងលិច នៃប្រទេសហើយ។
ក្រសួងការពារជាតិរបស់រុស្សី បានធ្វើការអះអាងអំពីសកម្មភាពចល័តលើកនេះនិងក៏បានអះអាងដែរថា យន្តហោះមួយចំនួនទៀតក៏ត្រូវបានចល័ត ទៅកាន់មូលដ្ឋានទ័ពអាកាស Chkalovsk នៅក្នុងរដ្ឋ Kaliningrad ផងដែរដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រ ក្នុងការការពារប្រទេស។
ក្រសួងក៏បានអះអាងដែរថា យន្តហោះទាំងនោះក៏បានត្រៀមលក្ខណៈរួចរាល់ហើយផងដែរ ក្នុងការបើកប្រតិបត្តិការ២៤ម៉ោងលើ២៤ម៉ោង ខណៈដែលហ្វាំងឡង់បានលើកឡើងថា Mig-31 ទាំងនោះអាចទំនងជាបំពាន ដែនអាកាសរបស់ខ្លួននៅក្នុងតំបន់ឈូងសមុទ្រហ្វាំងឡង់ ជាមិនខាននៅពេលដែលវាត្រូវធ្វើដំណើរទៅកាន់ គោលដៅតាមបេសកកម្ម៕
ប្រែសម្រួល៖ ស៊ុន លី