ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ចោទថា រុស្សីកំពុងជ្រៀតជ្រែក ការបោះឆ្នោត

បរទេស៖រដ្ឋមន្ត្រីការបរទេស អ៊ីតាលី លោក Luigi Di Maio កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចោទប្រកាន់ ទៅលើប្រទេសរុស្សីថា បានប៉ុនប៉ងក្នុងការជ្រៀតជ្រែការ បោះឆ្នោត របស់ប្រទេសអ៊ីតាលី ដែលគ្រោង នឹងឈានចូលមក ដល់ថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ ហើយបន្ទាប់ ពីអតីតប្រធានាធិបតី លោក Dmitry Medvedev បានធ្វើការអំពាវនាវ ឲ្យពលរដ្ឋអឺរ៉ុប ក្នុងការបដិសេធបោះឆ្នោត ឲ្យក្រុមអ្នកនយោបាយដែលគាត់ហៅថា ជាអ្នកនយោបាល្ងង់ខ្លៅ ។

លោក Di Maio បានធ្វើការរិះគន់ចំៗ ទៅលើការអំពាវនាវ នេះថាគឺ ជាការជ្រៀតជ្រែករួចបាត់ ទៅហើយទៅលើការបោះឆ្នោត របស់អ៊ីតាលីហើយ បានពណ៍ថា វាគឺ ជាក្តីកង្វល់មួយដ៏ធំ របស់អ៊ីតាលីផងដែរ ពីព្រោះថាលោក Medvedev បានបញ្ជាក់ អំពីជំហយ៉ាងច្បាស់ ទៅហើយដើម្បីរារាំងពលរដ្ឋអ៊ីតាលី ក្នុងសិទ្ធបោះឆ្នោតហើយក៏បានបង្ខំ ឲ្យអ្នកនយោបាយអ៊ីតាលី ជាច្រើននាក់គួរតែត្រៀមខ្លួន គេចចេញឲ្យឆ្ងាយពីបញ្ហា របស់រុស្សី ។

គួរឲ្យដឹងដែរថា ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេស អ៊ីតាលីរូបនេះ បានធ្វើឡើងក្រោយតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដែលអតីតប្រធានាធិបតីរុស្សីរូបនេះ និងបច្ចុប្បន្នជាអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខ របស់ប្រទេសរុស្សីផង នោះបានធ្វើការបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួន ក្នុងការអំពាវនាវឲ្យពលរដ្ឋអ៊ីតាលី គួរពិចារណាបដិសេធទៅលើការបោះឆ្នោត ឲ្យក្រុមអ្នកនយោបាយល្ងង់ខ្លៅ របស់អ៊ីតាលី៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top