បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំងផ្គត់ផ្គង់ “សព្វាវុធជាច្រើន” ដល់ក្រុងគៀវហើយនឹងបន្តផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀតនូវអ្វីដែលប្រទេសនេះត្រូវការសម្រាប់ការពារជាតិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បានសង្កត់ធ្ងន់ក្នុងអំឡុង ‘ថ្ងៃបើកទ្វារ’ ប្រពៃណីនៅចុងសប្តាហ៍នេះ ដោយលើកឡើងពីការដឹកជញ្ជូនថ្មីៗជាច្រើននៃកាំភ្លើងប្រឆាំងយន្តហោះ ‘Gepard’ និងកាំភ្លើងធំ PzH 2000 howitzers ។ បច្ចុប្បន្ន ប្រទេសអាល្លឺម៉ង់ «កំពុងស្ថិតក្នុងដំណើរការផ្គត់ផ្គង់ឧបករណ៍ទំនើប និងមានប្រសិទ្ធភាពបំផុត»។
មេដឹកនាំអាល្លឺម៉ង់រូបនេះបានអះអាងថា ការផ្តោតសំខាន់របស់លោកនៅតែផ្តោតលើ “ការធានាថាមិនមានការកើនឡើងនៃសង្រ្គាម” នៅពេលដែលឧត្តមសេនីយចូលនិវត្តន៍ Klaus Wittmann បានចោទប្រកាន់លើលោកពីកង្វះ “ភាពជាអ្នកដឹកនាំ” និងហាក់ដូចជា “បំភិតបំភ័យ” ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដូចជា ការដកស្រង់ដោយសារព័ត៌មានអាល្លឺម៉ង់ NTV។

លោក Scholz បានប្តេជ្ញាថា សព្វាវុធកាន់តែច្រើន “នឹងនៅទីនោះ (អ៊ុយក្រែន) ក្នុងពេលឆាប់ៗនេះ” ដោយយោងទៅលើការសន្យាយ៉ាងយូរនៃប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ Iris-T SLM និងរ៉ាដាកាំភ្លើងធំ Cobra ប៉ុន្តែមិនផ្តល់ពេលវេលាច្បាស់លាស់នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
