បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យទីក្រុងគៀវ បន្តប្រយុទ្ធប្រឆាំងរុស្ស៊ី។ លោកបានបន្តថា បើមិនដូច្នេះទេ ប្រទេសនេះអាចនឹង «ឈប់» ជាប្រទេសឯករាជ្យ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ថា លោក Stoltenberg បានប្រាប់ AP នៅក្រៅកិច្ចប្រជុំដឹកនាំដោយ សហរដ្ឋអាមេរិកនៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ដែលបានប្រមូលផ្តុំអ្នកគាំទ្រ បរទេសរបស់អ៊ុយក្រែនថា “ប្រសិនបើប្រធានាធិបតី វ្លាឌីមៀ ពូទីន និងរុស្ស៊ីឈប់ប្រយុទ្ធ នោះយើងនឹងមានសន្តិភាព ហើយ ប្រសិនបើអ៊ុយក្រែនឈប់ប្រយុទ្ធ នោះអ៊ុយក្រែននឹងឈប់មាន ជាប្រទេសឯករាជ្យមួយ” ។
លោក Stoltenberg បានបញ្ជៀសនូវការផ្តល់ពេលវេលា ណាមួយសម្រាប់រយៈពេល ដែលជម្លោះអាចនឹងត្រូវបញ្ចប់ ប៉ុន្តែបាននិយាយថា វានឹងបញ្ចប់នៅពេលណាមួយ ជាមួយនឹងការចរចា។ ទោះជាយ៉ាងនេះក្តី មកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយ នៃទីក្រុងមូស្គូ បោះបង់គោលបំណងរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
