បរទេស៖ បុរសជាឪពុកវ័យ ៣៣ឆ្នាំម្នាក់ បានសារភាពថា បានវាយកូនប្រុស អាយុ ៦ឆ្នាំ ដល់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងពេលដែលខ្លួនស្រវឹងស្រា ហើយយកសព ទៅបោះចោលក្នុងទន្លេ Ping ក្នុងខេត្ត Kamphaeng Phet។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា ពួកគេបាននាំខ្លួន Korakot មកពីស្រុក Khong Khung មកសាកសួរ កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីទទួលបានដំណឹងថា កូនប្រុសរបស់គាត់បានបាត់ខ្លួន ។ ឈ្មោះគ្រួសាររបស់គាត់ មិនត្រូវបានបញ្ចេញទេ។
ក្រោមការសួរនាំ ជនជាប់ចោទឈ្មោះ Korakot បានសារភាពថា ខ្លួនស្រវឹង កាលពីយប់ថ្ងៃសៅរ៍ ហើយខឹងពេលដឹងថា កូនប្រុសរបស់គាត់បានវាយកូន អ្នកជិតខាង ។ គាត់ដាក់ទោសកូនប្រុសគាត់ ដោយវាយដំ ។
នៅព្រឹកថ្ងៃអាទិត្យ គាត់បានទៅដាស់កូនប្រុស របស់គាត់ ហើយបានរកឃើញថា ក្មេងប្រុសនោះមិនមានដង្ហើមទេ។ គាត់បានយកកូនប្រុស ដែលស្លាប់ដាក់លើម៉ូតូ PIing RIver ទៅបោះចោល ដោយទម្លាក់សពទៅក្នុងទឹក៕
ប្រែសម្រួលៈ ណៃ តុលា