ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាទិញហ្គាស រាប់លានម៉ែត្រគូប ពីរុស្ស៊ី ជារៀងរាល់ថ្ងៃ

បរទេស៖ រដ្ឋមន្ត្រីក្រសួងកិច្ចការងារ ថាមពល របស់ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះថា រដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងឆាប់ៗនេះ ធ្វើការនាំចូលហ្គាស ពីប្រទេសរុស្ស៊ី ប្រមាណជា៩លានម៉ែត្រគូប
ជារៀងរាល់ថ្ងៃ ពីប្រទេសរុស្ស៊ី តាមរយៈប្រទសអាស៊ែបៃហ្សង់។

យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក Fars News បានឲ្យដឹងដែរថាផែនការនេះ ត្រូវបានបង្ហាញឡើង នៅក្នុងរបាយការណ៍មួយ ស្តីអំពីកិច្ចព្រមព្រៀង ដែលមានតម្លៃដល់ទៅ៤០ពាន់លានដុល្លារ
រវាងក្រុមហ៊ុនប្រេង របស់រដ្ឋអ៊ីរ៉ង់ NOIC ជាមួយនឹងក្រុមហ៊ុនរដ្ឋហ្គាស របស់រុស្សី Gazpromដែលបានធ្វើឡើងកាលពីខែកក្កដាកន្លងមក។

រដ្ឋមន្ត្រីដដែលក៏បានបញ្ជាក់ដែរថាហ្គាសដែលអ៊ីរ៉ង់ទទួលបានពីរុស្សីនឹងបន្តចែកចាយទៅកាន់បណ្តាប្រទេសផ្សេងទៀតចេញពីតំបន់ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ដែលមានរួមទាំងការចែកចាយទៅកាន់ប្រទេសប៉ាគីស្ថាន
និងប្រទេសអូម៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top