ព័ត៌មានអន្តរជាតិ

មនុស្សជាង ១០០០នាក់ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេល បាតុកម្មប្រឆាំងនឹង ការចល័តយោធា ដោយផ្នែករបស់រុស្ស៊ី

ម៉ុស្គូ៖ ក្រុមសិទ្ធិមនុស្សឯករាជ្យមួយ បានឲ្យដឹងថា មនុស្សជាង ១០០០នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងចំនួន ៣៧ នៅទូទាំងប្រទេសរុស្ស៊ី អំឡុងពេលបាតុកម្មប្រឆាំងនឹង បទបញ្ជាកាលពីថ្ងៃពុធ របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការចល័តក្រុមបម្រុងមួយ ផ្នែកទៅកាន់សង្រ្គាម នៅក្នុងប្រទេសអ៊ុយក្រែន។

អង្គការសិទ្ធិមនុស្សរុស្ស៊ីឯករាជ្យ OVD-Info បានរាយការណ៍ថា ទោះបីជាមានការរិះគន់យោធាថាខុសច្បាប់ក៏ដោយ ក៏ការតវ៉ាបានផ្ទុះឡើង នៅទូទាំងប្រទេស ហើយមនុស្សរាប់រយនាក់ ត្រូវបានចាប់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកពូទីន បានបញ្ជាឱ្យមានការចល័តទ័ព ក្នុងសម័យសង្គ្រាមជាលើកដំបូង របស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយរដ្ឋមន្ត្រីការពារជាតិលោក Sergey Shoigu បានលើកឡើងថាការអំពាវនាវនេះ នឹងធ្វើឱ្យមនុស្សប្រហែល ៣០ម៉ឺននាក់មកពីក្រុមចំនួន ២៥លាននាក់។

មេដឹកនាំពិភពលោកថ្កោលទោស “ជំហានខុស” របស់រុស្ស៊ី ជុំវិញការចល័តដោយផ្នែក និងការគំរាមកំហែងនុយក្លេអ៊ែរ។ ការ ប្រកាស នេះ បាន ជំរុញ ឱ្យ សំបុត្រជើង ហោះ ហើរ ចេញ ពី ប្រទេស រុស្ស៊ី លក់ ចេញ យ៉ាង ឆាប់ រហ័ស។ មេដឹកនាំ ប្រឆាំង ដែល ជាប់ ពន្ធនាគារ លោក Alexei Navalny បាន អំពាវនាវ ឲ្យ មាន មហា បាតុកម្ម ប្រឆាំង នឹង ការ ចល័ត ទ័ពខាងលើនេះ។

ប៉ុន្តែឆ្មាំព្រំដែនហ្វាំងឡង់ បានបដិសេធការតម្រង់ជួរនៅព្រំដែនរវាងប្រទេសទាំងពីរ។ ប្រភពបានបង្ហោះនៅលើបណ្ដាញ Twitter ឲ្យដឹងថា “ស្ថានភាពនៅព្រំដែននៃប្រទេសហ្វាំងឡង់ មិនបានផ្លាស់ប្តូរជាមួយនឹងការប្រកាសអំពីការចល័តរុស្ស៊ី”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top