ព័ត៌មានអន្តរជាតិ

វេទិកាជាន់ខ្ពស់ អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិន និងអាហ្សង់ទីន ប្រារព្ធធ្វើ នៅក្រុងប៉េកាំង

កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើ នៅក្រុងប៉េកាំង ។ វេទិកានេះ គឺ រួមគ្នារៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធ សារព័ត៌មានសាធារណៈ របស់អាហ្សង់ទីន ដែលជាសកម្មភាព ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូត រវាងចិននិងអាហ្សង់ទីន និងឆ្នាំសហប្រតិបត្តិការ ដ៏មេត្រីភាពរវាងចិន និងអាហ្សង់ទីន ឆ្នាំ២០២២ ។

លោក Santiago Cafiero រដ្ឋមន្ត្រីក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ ធម្មការនិងសាសនា របស់អាហ្សង់ទីន បានលើកឡើងក្នុងសុន្ទរកថា តាមប្រព័ន្ធវីដេអូថា ក្នុងឱកាសខួបទី៥០នៃការ ដែល អាហ្សង់ទីននិងចិនបង្កើតសម្ព័ន្ធផ្លូវទូត កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរក្នុងគ្រប់វិស័យ រវាងប្រទេសទាំងពីរ បន្តអភិវឌ្ឍ ទៅមុខយ៉ាងស៊ីជម្រៅ ។ ក្រោមក្របខ័ណ្ឌគំនិត ផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” កិច្ចព្រមព្រៀង ស្តីពីកិច្ច សហប្រតិបត្តិការ មួយ ចំនួនដែលភាគីទាំងពីរអាហ្សង់ទីន និងចិន បានឈានដល់នឹងបង្កើន សុខសុភមង្គលរបស់ប្រជាជន អាហ្សង់ទីនឥតឈប់ឈរ ដើម្បីជំរុញការកសាងពិភពលោក ដែលកាន់តែប្រកប ដោយសន្តិភាព និងយុត្តិធម៌ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធាននិងនិពន្ធនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញថា សារលិខិតជូនពរ របស់លោកប្រធានរដ្ឋចិន Xi Jinping និង លោក Fernández ប្រធានាធិបតីអាហ្សង់ទីន នឹងណែនាំយើងបន្តជំរុញ ឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងចិន និងអាហ្សង់ទីន បើកទំព័រថ្មី ដើម្បីបោះជំហានទៅកាន់ ទិសដៅបង្កើតសហគមន៍ រួមវាសនាចិននិងអាមេរិកឡាទីន ក៏ដូចជាសហគមន៍ រួមវាសនារបស់មនុស្សជាតិ ឥតឈប់ឈរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top