ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ អំពាវនាវឲ្យលោក Biden បញ្ឈប់អត្តចរិតពុតត្បុត

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir Abdollahian បានវាយប្រហារនិងរិះគន់ចំៗ ទៅលើសកម្មភាពរបស់ លោកប្រធានាធិបតីអាមេរិក Joe Biden 

ហើយជាពិសេសអំពាវនាវឲ្យ មេដឹកនាំអាមេរិករូបនេះក្នុងការបញ្ឈប់សកម្មភាពពុតត្បុត របស់គាត់និងការគាំទ្រ ទៅដល់ក្រុមភេវរកម្មទៀតទៅ។

នៅក្នុងការបង្ហោះសារលើ Twitter លោក Amir-Abdollahian បានថ្លែងថា សេតវិមានបានបង្កើនកិច្ចការងារគាំទ្រទៅដល់ក្រុមភេវរកម្ម និងជាពិសេសផែនការបំផ្លាញអ៊ីរ៉ង់តាមរយៈការគាំទ្រក្រុមភេវរករ នៅក្នុងប្រទេសអ៊ីរ៉ង់ក្នុងពេល

ថ្មីៗនេះប៉ុន្តែបែរជា មកបង្ហាញការប្តេជ្ញាចិត្ត ក្នុងការធ្វើឲ្យរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយនឹងអ៊ីរ៉ង់ទៅវិញ។

លោកបានថ្លែងបែបនេះថា៖ លោក Biden គួរបញ្ឈប់សកម្មភាពពុតត្យុតរបស់ខ្លួន និងបញ្ឈប់សកម្មភាពគាំទ្រ ភេវរកម្មរបស់គាត់ទៀតទៅ។

កាលពីថ្ងៃសុក្រម្សិលមិញនេះ ផងដែរលោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានលើកឡើងដូចគ្នាដែរថា មេដឹកនាំអាមេរិកជាច្រើនជំនាន់ ហើយដែលបានប្រើប្រាស់ យុទ្ធសាស្ត្របែបនេះដែល វាគឺជានិម្មិតសញ្ញារបស់អាមេរិក ក្នុងការធ្វើឲ្យប៉ះពាល់និង

បំផ្លាញប្រជាជាតិដទៃទៀត នៅលើពិភពលោកគឺ ដើម្បីធានាឲ្យបាននូវស្ថេរភាព និងភាពសុខដុមសម្រាប់ តែប្រទេសខ្លួនឯងប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុន លី

To Top