បរទេស៖ កាលពិថ្ងៃអង្គារម្សិលមិញនេះលោកស្រីប្រធានសភាអាមេរិក Nancy Pelosi ក្នុងវ័យ៨២ឆ្នាំ បានធ្វើការបកស្រាយជុំវិញបញ្ហានិងប្រធានបទមួយចំនួនជាមួយនឹងបណ្តាញទូរទស្សន៍ CNN ជាពិសេសទៅលើលទ្ធភាពនៃការសម្រេចចិត្តចូលនិវត្តរបស់លោកស្រី។
លោកស្រីប្រធានសភា Pelosi បានឆ្លើយតបថាការវាយប្រហារមកលើគេហដ្ឋានរបស់លោកស្រី និងធ្វើឲ្យរបួសស្វាមីរបស់លោកស្រីកាលពីសប្តាហ៍កន្លងទៅនោះ គឺបានដើរតួយ៉ាងសំខាន់នៅក្នុងការសម្រេចចិត្ត របស់លោកស្រីថាគួរត្រូវតែនៅបន្តជាមួយ នឹងសភាពឬធ្វើការដកខ្លួនចេញប៉ុន្តែទោះបីជា យ៉ាងណាក្តីលោកស្រីមិនបានបញ្ជាក់ទេថាលោកស្រីនឹងធ្វើការសម្រេចចិត្តជាផ្លូវការណាមួយនៅឡើយ។
លោកស្រី Pelosi បានបន្តបែបនេះថា៖ការសម្រេចចិត្តរបស់ខ្ញុំគឺជាអ្វី ដែលមានការពាក់ព័ន្ធគ្នាទៅនឹងហេតុការណ៍ដែលបានកើតឡើង កាលពីសប្តាហ៍កន្លងទៅប៉ុន្តែលោកស្រីបានបន្ថែមថា ការសម្រេចចិត្តចាកចេញ ពីតំណែងពិតជាក់ស្តែងគឺមិនមែន ដោយសារបញ្ហាការចាញ៉ឆ្នោតរបស់បក្សប្រជាធិបតេយ្យនោះឡើយ។
គួរឲ្យដឹងដែរកាលពី២សប្តាហ៍មុនស្វាមីរបស់លោកស្រីគឺលោក Paul ក្នុងវ័យ៨២ឆ្នាំ ដូចគ្នាត្រូវបានវាយប្រហារដោយបុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា David DePape ដែលជាអ្នកបានលួចចូលឆ្មក់ ក្នុងគេហដ្ឋានរបស់លោកស្រី Pelosi ដើម្បីក្នុងគោលបំណងវាយប្រហារលើលោកស្រីប៉ុណ្ណោះប៉ុន្តែបែរជាមិនមានវត្តមានរបស់លោកស្រី Pelosi នៅទីនោះទៅវិញ៕
ប្រែសម្រួល៖ស៊ុនលី