ព័ត៌មានអន្តរជាតិ

លោក Elon Musk ប្រាប់ទៅបុគ្គលិក Twitter ទាំងអស់ថា ក្រុមហ៊ុនប្រឈមនឹង ការក្ស័យធនហើយ

ញូវយ៉ក៖ មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានឲ្យដឹងថា លោក Elon Musk នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់បុគ្គលិក Twitter ចាប់តាំងពីការទិញក្រុមហ៊ុននេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារបានឲ្យដឹងថា ការក្ស័យធន គឺជាលទ្ធភាពមួយ។

លោក Yoel Roth និងលោកស្រី Robin Wheeler ដែលជានាយកប្រតិបត្តិពីរនាក់ ដែលរហូតមកដល់សព្វថ្ងៃនេះ គឺជាផ្នែកនៃក្រុមអ្នកដឹកនាំថ្មីរបស់លោក Elon Musk ដែលបានលាលែងពីតំណែង បានឲ្យដឹងថា មនុស្សម្នាក់ទៀតដែលដឹងពីបញ្ហានេះដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលពិភាក្សាអំពីព័ត៌មានមិនសាធារណៈខាងលើនេះ។

លោក Elon Musk បាន​ដកក្រុម​ប្រតិបត្តិ​កំពូល​របស់​បណ្តាញ​សង្គម​មួយនេះ ភាគច្រើន​ចេញ​ការងារ នៅពេល​ការទិញ​ភាគហ៊ុន​របស់លោក បាន​បិទ​កាលពីខែមុន។

ចាប់តាំងពីពេលនោះមក លោក Roth បានកាន់កាប់រាល់កិច្ចខិតខំប្រឹងប្រែងលើការជឿទុកចិត្ត និងសុវត្ថិភាពរបស់បណ្តាញសង្គមមួយនេះ ខណៈពេលដែលលោកស្រី Wheeler ដែលជាអនុប្រធានផ្នែកលក់ ថ្មីៗនេះបានឡើងកាន់តំណែង ដើម្បីត្រួតពិនិត្យទំនាក់ទំនងជាមួយអ្នកផ្សាយពាណិជ្ជកម្ម។

កន្លងមកលោក Elon Musk បានលក់ភាគហ៊ុន Tesla ជិត ៤ពាន់លានដុល្លាររួចមកហើយបន្ទាប់ពីការទិញបណ្ដាញសង្គម Twitter។

បណ្តាញសង្គមមានបន្ទុកបំណុលយ៉ាងសំខាន់ពីការទិញយក ហើយបានឃើញការដកថយពីអ្នកផ្សាយពាណិជ្ជកម្មមួយចំនួន ដែលមានការព្រួយបារម្ភអំពីផែនការរបស់លោក Musk សម្រាប់ការសម្របសម្រួលមាតិកា។ ព័ត៌មាន និង Platformer បានរាយការណ៍មុននេះ ពីសេចក្តីថ្លែងការណ៍ក្ស័យធនរបស់លោក Musk។

ក្នុងការពិភាក្សាអំពីហិរញ្ញវត្ថុ និងអនាគតរបស់ Twitter លោក Musk បានលើកឡើងថា ក្រុមហ៊ុនត្រូវការផ្លាស់ទីជាបន្ទាន់ ដើម្បីបង្កើតផលិតផលជាវ ៨ដុល្លាររបស់ខ្លួនគឺ Twitter Blue ដែលជាអ្វីដែលអ្នកប្រើនឹងចង់ចំណាយសម្រាប់ការដកថយដោយអ្នកផ្សាយពាណិជ្ជកម្មដែលប៉ះពាល់ដល់ប្រាក់ចំណូល៕ប្រែសម្រួល ឈូក បូរ៉ា

To Top