ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងគៀវថា អ៊ុយក្រែន អាចដណ្តើមយកតំបន់គ្រីមេ ពីរុស្ស៊ីវិញ នៅចុងឆ្នាំនេះ

បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិ របស់ទីក្រុងគៀវ លោក Vladimir Gavrilov បាននិយាយថា អ៊ុយក្រែនអាចដណ្តើមយកតំបន់គ្រីមេពីប្រទេសរុស្ស៊ី នៅចុងឆ្នាំនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍លោក Gavrilov បាននិយាយថាអ្វី ដែលត្រូវបានគេស្គាល់ថាជា ព្រឹត្តិការណ៍មិននឹកស្មានដល់” ឬព្រឹត្តិការណ៍ភ្លាមៗ និងមិននឹកស្មានដល់អាចនាំមកនូវជ័យជំនះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់លោក Vladimir Gavrilov ថា “ខ្ញុំគិតថារុស្ស៊ីអាចប្រឈមមុខនឹងព្រឹត្តិការណ៍ មិននឹកស្មានដល់នៅក្នុងប្រទេសរបស់ពួកគេ នៅខាងក្នុងប្រទេសរុស្ស៊ី ហើយនេះអាចរួមចំណែក ដល់ភាពជោគជ័យរបស់យើង ជាមួយគ្រីមៀ” ។ លោកបន្តថា “ក៏មានជម្រើសយោធាមួយផងដែរ ជាមួយនឹងប្រភេទនៃកងកម្លាំងមួយចំនួន ធនធាន និងអ្វីផ្សេងទៀត”។

លោក Gavrilov បន្ថែមថា ឧទាហរណ៍ យើងអាចឈានជើងចូល គ្រីមៀ នៅចុងខែធ្នូ។ អាចទៅរួច? អាចធ្វើទៅបាន។ លោកក៏មិន​បាន​បដិសេធ​ថា​ វា​អាច​ដូច្នេះ​បានដែរ»​។

នៅពេលត្រូវបានសួរថា តើព្រឹត្តិការណ៍ដែលមិនអាចស្មានដល់ប្រភេទណាអាចកើតឡើង ក្នុងប៉ុន្មានខែខាងមុខនេះ លោក Gavrilov បានផ្តល់យោបល់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាច “បាត់ខ្លួន ជាឧទាហរណ៍ ដោយសារហេតុផលមួយចំនួន រាងកាយ និងនយោបាយ” ឬថាសាធារណជនរុស្ស៊ីអាច “មិនសប្បាយចិត្ត” ជាមួយនឹងស្ថានភាពនៅសមរភូមិ៕ ប្រែសម្រួលៈ ណៃ តុលា

To Top