ព័ត៌មានអន្តរជាតិ

ជប៉ុន ចង់ឲ្យពលរដ្ឋចូលរួម ចំណាយប្រាក់បន្ថែមទៀត សម្រាប់ការកសាងវិស័យការពារជាតិ

តូក្យូ៖ គណៈកម្មាការរដ្ឋាភិបាល នៅថ្ងៃអង្គារនេះបានជំរុញ “ប្រជាជាតិទាំងមូល” ឱ្យដាក់បន្ទុកកាន់តែធ្ងន់ ក្នុងការកសាងសមត្ថភាពការពារ របស់ប្រទេស ចំពេលមានការកើនឡើង នូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយស្នើសុំឱ្យមានការតម្លើងពន្ធ យ៉ាងមានប្រសិទ្ធភាព ជំនួសឱ្យការចេញសញ្ញាប័ណ្ណជាតិថ្មី។

នៅក្នុងសំណើរបស់ខ្លួន ដែលបានដាក់ជូននាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គណៈកម្មាធិកាក៏បានគាំទ្រ នូវផែនការដ៏ចម្រូងចម្រាស របស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច សម្រាប់ប្រទេសជប៉ុន ក្នុងការទទួលបានសមត្ថភាព វាយប្រហារមូលដ្ឋានសត្រូវ ឬ សមត្ថភាពប្រឆាំង ដែលជាចាំបាច់ សម្រាប់ពង្រឹងការរារាំង របស់ប្រទេសជប៉ុន។

ខណៈពេលដែលការលើកឡើង ពីសារៈសំខាន់ នៃ”ការធានានូវធនធានហិរញ្ញវត្ថុ ដែលមានស្ថិរភាព” នោះ ក្រុមប្រឹក្សាភិបាល សម្រាប់ការកសាងការពារជាតិ និងហិរញ្ញប្បទានថវិកា បានទាមទារឱ្យរដ្ឋាភិបាល ដែលជំពាក់បំណុលគេកាត់បន្ថយ ការចំណាយបន្ថែមទៀត ដើម្បីជួយហិរញ្ញវត្ថុ ដែលរំពឹងថានឹងកើនឡើងថ្លៃសន្តិសុខ។

បន្ទាប់ពីការដាក់សំណើនេះ រដ្ឋបាលលោក គីស៊ីដា គ្រោងនឹងបង្កើនការពិភាក្សា ដើម្បីកែសម្រួលឯកសារការពារជាតិសំខាន់ៗ ចំនួនបីនៅចុងឆ្នាំនេះ រួមទាំងយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលផ្តល់គោលការណ៍ណែនាំ គោលនយោបាយសន្តិសុខ និងការទូតរយៈពេលវែងរបស់រដ្ឋាភិបាល។

រដ្ឋាភិបាលគ្រោងនឹងចងក្រង នៅខែក្រោយនូវថវិកាដំបូង សម្រាប់សារពើពន្ធឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

នៅឯកិច្ចប្រជុំរវាងរដ្ឋាភិបាល និងគណបក្សកាន់អំណាច នៅពេលក្រោយនោះ លោក គីស៊ីដា បានលើកឡើងថា លោកទទួលបាន “ដំបូន្មានសំខាន់ៗ” ពីក្រុមប្រឹក្សា ដោយសន្យាថា នឹងបង្ហាញធនធានសារពើពន្ធជាក់លាក់ ដែលត្រូវការសម្រាប់ថវិកាការពារជាតិ ដ៏ធំជាមួយនឹងមាត្រដ្ឋានរបស់ពួកគេ “នៅចុងឆ្នាំ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top