ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បង្កើនវត្តមានយោធា នៅជិតព្រំដែនអ៊ីរ៉ាក់ ដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីក្រុមបំបែកខ្លួន

តេអេរ៉ង់ ៖ មេបញ្ជាការ IRGC បានឲ្យដឹងថា កងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបង្កើនវត្តមានយោធា នៅជិតព្រំដែនភាគខាងលិច និងភាគពាយ័ព្យ នៃប្រទេស ដើម្បីដោះស្រាយជាមួយនឹង ការគំរាមកំហែងពីក្រុមបំបែកខ្លួន ។

អង្គភាព IRGC និងកងកម្លាំងពិសេស ត្រូវបានដាក់ពង្រាយ “ដើម្បីការពារការជ្រៀតចូល នៃភេរវករដែលមានទំនាក់ ទំនងជាមួយក្រុមបំបែកខ្លួន ដែលមានមូលដ្ឋាននៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ និងការរត់ពន្ធអាវុធ ចូលទៅក្នុងប្រទេស” នេះបើតាមការលើកឡើង របស់លោក Mohammad Pakpour មេបញ្ជាការ នៃកងកម្លាំងជើងគោក IRGC ។

លោក Pakpour បន្ថែមថា កងកម្លាំងនឹងប្រឈមមុខ នឹងអសន្តិសុខយ៉ាងដាច់អហង្ការ ដែលបង្កឡើងដោយ “អ្នកប្រព្រឹត្តអំពើអាក្រក់ និងក្រុមភេរវករបំបែកខ្លួនប្រឆាំងអ៊ីរ៉ង់ នៅភាគពាយ័ព្យ នៃប្រទេស”។

ផ្ទាំងពាណិជ្ជកម្ម

ថ្មីៗនេះ IRGC បានប្រើប្រាស់កាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក ដើម្បីវាយប្រហារលើអ្វី ដែលខ្លួនហៅថា ទីតាំងរបស់ពួកផ្តាច់ខ្លួនអ៊ីរ៉ង់ ដែលមានមូលដ្ឋាននៅតំបន់ឃឺដ ភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top