ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចាប់ខ្លួនភ្នាក់ងារ ចារកម្មជាច្រើននាក់ ដែលពាក់ព័ន្ធ នឹងសេវាស៊ើបការណ៍ សម្ងាត់របស់អាមេរិក

តេអេរ៉ង់ ៖ ប្រមុខយោធាអ៊ីរ៉ង់ បានឲ្យដឹងថា មនុស្សមួយចំនួន ត្រូវបានចាប់ខ្លួន ពីបទទាក់ទងជាមួយសេវាកម្ម ស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកុបកម្មថ្មីៗនេះនៅក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា អង្គភាពឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) អគ្គមេបញ្ជាការ រងលោក Ali Fadavi បានបង្ហាញពីការចាប់ខ្លួន ក្នុងអំឡុងពេលការជួបជុំគ្នា នៃមេបញ្ជាការ នៃអង្គភាពវេជ្ជសាស្ត្រ IRGC នៅទីក្រុងតេអេរ៉ង់ ។

លោក Fadavi បានលើកឡើងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ IRGC បានចាប់ខ្លួន ” ភ្នាក់ងារចារកម្ម” ជាច្រើននាក់ ដែលជាប់ពាក់ព័ន្ធ នឹងសេវាស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលកុបកម្មថ្មីៗនេះ ហើយបានប្រគល់ពួកគេ ទៅឱ្យអាជ្ញាធរតុលាការ ដោយបន្ថែមថាពួកគេបានដើរតួជា “មេដឹកនាំបណ្តាញរបស់សត្រូវ” នៅក្នុងកុបកម្មថ្មីៗនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ Mehr ដែល​បានលើកឡើងថា “មនុស្ស​ទាំងនេះ​មិន​ត្រឹម​តែ​ពាក់ព័ន្ធ ​នឹង​ទូរទស្សន៍​អ៊ីរ៉ង់​អន្តរជាតិ ​ដែល​ប្រតិបត្តិការ​ក្រោម​សេវា​ចារកម្ម​របស់​សត្រូវ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពាក់ព័ន្ធ​នឹង​សេវា​ចារកម្ម ​និង​ចារកម្ម​របស់​អាមេរិក​ផងដែរ​” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top