ព័ត៌មានអន្តរជាតិ

លោក Putin៖ ហនិភ័យនៃការប្រើប្រាស់ នុយក្លេអ៊ែរកាន់តែខ្ពស់ តែរុស្សីមិនឆ្កួតនោះទេ

បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការលើកឡើងអំពីការគម្រាមកំហែងកាន់តែខ្ពស់ ចំពោះសង្គ្រាមដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរល ប៉ុន្តែអះអាងថារុស្សីនឹងមិនឆ្កួត ក្នុងការប្រើប្រាស់អាវុធប្រល័យលោកនេះ មុនគេនោះដែរ។

ប្រធានាធិបតីរុស្សីបានបន្តទៀតថាប្រទេសរបស់លោក នឹងប្រើប្រាស់អាវុធប្រភេទនេះ ក្នុងលក្ខណ្ឌតែមួយគត់គឺការឆ្លើយតប ទៅនឹងការវាយប្រហារណាមួយមកលើប្រទេសរុស្សី ហើយបន្តថាជម្លោះនៅអ៊ុយក្រែន នឹងអាចក្លាយទៅជាគន្លឹះ ដែលនាំឲ្យកើតមានសង្គ្រាមអាវុធនេះ។

គួរឲ្យដឹងដែរថាកន្លងមកនិងបច្ចុប្បន្ន បណ្តាប្រទេសលោកខាងលិច បានអះអាងថាលោក Putin គឺជាអ្នកដែលបានរៀបចំផែនការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរនេះមុនគេ ដើម្បីអាចទទួលបានជោគជ័យ បានឆាប់រហ័សបំផុត។

ទោះបីជាបានបដិសេធជារឿយៗ ក្តីប៉ុន្តែលោក Putin ក៏បានអះអាងដែរថាប្រទេសរុស្សី គឺជាប្រទេសដែលមានបច្ចេកវិទ្យា អាវុធនុយក្លេអ៊ែរទំនើប និងខ្លាំងជាគេបំផុតក្នុងពិភពលោកបច្ចុប្បន្ននេះ៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top