ព័ត៌មានអន្តរជាតិ

Update: ថៃ បញ្ចេញវីដេអូ មុនពេលដែលនាវាចម្បាំង Sukhothai លិច ដែលបណ្តាលឱ្យនាវិក ៣១នាក់ បាត់ខ្លួន

បរទេស៖ នាវិកម្នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប៉ាល់របស់កងទ័ពជើងទឹកថៃ បានក្រឡាប់លិចនៅក្នុងសមុទ្រ ត្រូវបាននាំយកមកច្រាំងសមុទ្រកាលពីថ្ងៃចន្ទ (១៩ ធ្នូ) ។ មកទល់ពេលនេះ ម្នាក់ក្នុងចំណោម នាវិក ៧៥នាក់ត្រូវបានជួយសង្គ្រោះ ដោយមន្ត្រីបាននិយាយថា បុរសនោះបាននៅក្នុងទឹករយៈពេល ១០ ម៉ោង ដោយបានតោងជាប់នឹងឧបករណ៍សង្គ្រោះ មុនពេលត្រូវបានរកឃើញ។ មនុស្ស ៣១នាក់ផ្សេងទៀត នៅតែកំពុងបាត់ខ្លួន នៅសមុទ្រក្នុងឈូងសមុទ្រថៃនៅឡើយ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូបានបង្ហាញពីសកម្មភាព ពេលដែលកប៉ាល់ចម្បាំង HTMS Sukhothai លិចនៅក្រោមរលកក្នុងឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យ (១៨ ធ្នូ)។

នាវាចម្បាំងកំពុងល្បាត នៅឆ្នេរសមុទ្រក្នុងខេត្ត Prachuap Khiri Khan នៅពេលដែលមានខ្យល់បក់ខ្លាំង និងរលកដែលបណ្តាលឱ្យទឹកសមុទ្រ ហូរចូលទៅក្នុងប្រព័ន្ធអគ្គិសនីរបស់នាវា កាត់ម៉ាស៊ីន និងជន់លិចនាវា។

កងទ័ពជើងទឹកថៃបានចាប់ផ្តើម បេសកកម្មស្វែងរក និងជួយសង្គ្រោះជាមួយនឹងកប៉ាល់ ចំនួន៣គ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង បូករួមទាំងជំនួយពីនាវាដឹកប្រេង ដែលនៅក្បែរនោះ។ រហូតមកដល់ពេលនេះ សមាជិកនាវិកចំនួន ៧៥ នាក់ ក្នុងចំណោមនាវិក ១០៦ នាក់ របស់នាវាចម្បាំង Sukhothai ត្រូវបានស្រង់ចេញពីសមុទ្រ ហើយនាំយកមកឆ្នេរសមុទ្រ ដោយសុវត្ថិភាព។

ក្រុមអ្នកជួយសង្គ្រោះ នៅតែកំពុងស្វែងរកបុគ្គលិក ជានាវិកដែលបាត់ខ្លួន ចំនួន ៣១នាក់ ពីកប៉ាល់ នៅថ្ងៃអង្គារ៕ ប្រែសម្រួលៈ ណៃ តុលា

To Top