ព័ត៌មានអន្តរជាតិ

លោក ហ្សេឡិនស្គី អះអាងថា បទឈប់បាញ់រយៈពេល ៣៦ ម៉ោងរបស់លោក ពូទីន គឺជាល្បិចកល

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានច្រានចោលការផ្ដល់ឲ្យរបស់រុស្ស៊ី សម្រាប់បទឈប់បាញ់ ក្នុងអំឡុងពេលបុណ្យណូអែល ដោយលើកឡើងថា បទឈប់បាញ់ដែលបានស្នើឡើង គឺជាល្បិចមួយ ដើម្បីបញ្ឈប់ការរីកចម្រើនរបស់ កងទ័ពអ៊ុយក្រែននៅក្នុងតំបន់ ដុនបាស ភាគខាងកើត និងអនុញ្ញាតឱ្យទីក្រុងម៉ូស្គូ នាំយកកងទ័ពមកបន្ថែមទៀត។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានបទឈប់បាញ់រយៈពេល ៣៦ ម៉ោង – ដែលនឹងដំណើរការចាប់ពីថ្ងៃត្រង់ថ្ងៃសុក្រនេះ រហូតដល់ចុងបញ្ចប់នៃថ្ងៃសៅរ៍ បន្ទាប់ពីការអំពាវនាវឱ្យមាន បទឈប់បាញ់បុណ្យណូអែល ដោយប្រធានព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។

វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់សម្តីលោកពូទីនថា “ដោយគិតពីការអំពាវនាវ របស់អយ្យកោដ៏បរិសុទ្ធរបស់ទ្រង់ Kirill ខ្ញុំណែនាំឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសហព័ន្ធរុស្ស៊ីណែនាំ របបបទឈប់បាញ់មួយតាមខ្សែទំនាក់ទំនង ទាំងមូលនៃភាគីនានាក្នុងប្រទេសអ៊ុយក្រែន។

បទបញ្ជានេះមិនបានបញ្ជាក់ថាតើ បទឈប់បាញ់នឹងអនុវត្ត ចំពោះប្រតិបត្តិការវាយលុក និងការពារដោយរុស្ស៊ីនោះទេ ហើយវាមិនច្បាស់ថាតើ រុស្ស៊ីនឹងវាយបកវិញនោះដែរ ប្រសិនបើអ៊ុយក្រែននៅតែបន្តប្រយុទ្ធ។

ដោយនិយាយដោយចំៗជាភាសារុស្សី និងថ្លែងទៅកាន់វិមានក្រឹមឡាំង និងប្រជាជនរុស្ស៊ីទាំងមូល កាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ហ្សឹឡិនស្គី បានលើកឡើងថា ទីក្រុងម៉ូស្គូបានព្រងើយកន្តើយនឹងផែនការសន្តិភាពរបស់ទីក្រុងគៀវ ម្តងហើយម្តងទៀត។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ជាវីដេអូពេលយប់របស់លោកថា “ឥឡូវនេះពួកគេចង់ប្រើ បុណ្យណូអែលជាគម្របមួយ ទោះបីជាយ៉ាងខ្លីក៏ដោយ ដើម្បីបញ្ឈប់ការជឿនលឿនរបស់ ក្មេងប្រុសរបស់យើងនៅតំបន់ដុនបាស និងនាំយកឧបករណ៍ គ្រាប់រំសេវ និងកងទាហានមកជិតទីតាំងរបស់យើង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top