ព័ត៌មានអន្តរជាតិ

រុស្ស៊ី និងអ៊ុយក្រែន កំពុងប្រមូលកម្លាំងសំខាន់ៗ ជុំវិញតំបន់សំខាន់ៗរៀងខ្លួន

ឡុងដ៌៖ យោងតាមក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស (MOD) បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែនទាំងពីរបានប្រមូលផ្តុំ “កងកម្លាំងសំខាន់ៗ” នៅក្នុងតំបន់សំខាន់នៃ តំបន់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ប៉ុន្តែជម្លោះនៅទីនោះហាក់ដូចជាជាប់គាំង។

ក្រសួងការពារជាតិបានចេញផ្សាយ បច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួនអំពីសង្គ្រាម ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃសៅរ៍ ហើយបានរាយការណ៍ថា ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំ មិនបានកើតឡើងនៅ Bakhmut មកទល់ពេលនេះទេ។

ការអាប់ដេតនេះបានកើតឡើង នៅពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានអះអាងកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីជាង ២ម៉ឺននាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល មួយខែកន្លងមកនេះ ទោះបីជាតួលេខរបស់អ៊ុយក្រែន មិនត្រូវបានផ្ទៀងផ្ទាត់ក៏ដោយ ហើយប្រទេសនេះបានពណ៌នាពួកគេថាជា “ប្រហាក់ប្រហែល” ។

ប្រភពពី MOD បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ “ការប្រយុទ្ធគ្នាខ្លាំងបំផុត បានផ្តោតទៅលើវិស័យចំនួនបី។ នៅភាគឦសាន នៅជិតតំបន់ Kremina អ៊ុយក្រែនទំនងជាទទួលបាន ផលចំណេញតិចតួច និងបានការពារដោយជោគជ័យ ប្រឆាំងនឹងការវាយប្រហារតបតរបស់រុស្ស៊ី” ។

ក្រសួងបានឲ្យដឹងថា “នៅជុំវិញតំបន់ Donetsk ក្នុងផ្នែកនៃទីក្រុង Bakhmut កងកម្លាំងប្រូកស៊ីរុស្ស៊ី និងក្រុម Wagner ទំនងជាត្រូវបានបង្កើតឡើងវិញ នៅក្នុងទីក្រុង Soledar បន្ទាប់ពីចាប់យកវាកាលពីដើមសប្តាហ៍ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top